ព័ត៌មានជាតិ
តុលាការសម្រេចចោទប្រកាន់អ្នកនាំចូលសាច់បង្កក៤នាក់ ចំនួន ៣បទល្មើស
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចចោទប្រកាន់លើជនសង្ស័យជាអ្នកនាំចូលសាច់បង្កកពីប្រទេសថៃចំនួន៤នាក់ លើ ៣បទល្មើស និងត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារបណ្ដោះអាសន្ន។

តាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជនត្រូវចោទឈ្មោះ អ៊ុក សុក្របញ្ញារិទ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ ជាអ្នកនាំចូលសាច់បង្កកពីប្រទេសថៃនៅទីតាំងផ្ទះគ្មានលេខ លើផ្លូវ៥៩៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ ឈ្មោះ ភុត ប៊ុនហម ភេទប្រុស អាយុ៤៦ឆ្នាំ ឈ្មោះ ហម ម៉ារ៉ាណែត ភេទស្រី អាយុ២៣ឆ្នាំ និងឈ្មោះ ញិន គីមសួរ ភេទស្រី អាយុ៣៩ឆ្នាំ ជាអ្នកនាំចូលសាច់បង្កកពីប្រទេសថៃនៅទីតាំងផ្ទះគ្មានលេខ ផ្លូវគ្មានលេខ ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ជនត្រូវចោទត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ ការធ្វើពាណិជ្ជកម្មនូវផលិតផលម្ហូបអាហារដែលមានសភាពប្រែប្រួលខូចគុណភាព មានជាតិពុល ឬផលិតផលមិនស្របនឹងលក្ខណៈវិនិច្ឆ័យគុណភាពផ្នែកអតិសុខុមជីវសាស្ត្រ ឬអនាម័យ, បទការប្រព្រឹត្តអំពើក្លែងបន្លំដើមកំណើតទំនិញ និងបទការនាំចូលទំនិញដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា ១៨ និងមាត្រា ៦៣ នៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផល ទំនិញ និងសេវា, មាត្រា ៣១ នៃច្បាប់ស្តីពីវិធានដើមកំណើតទំនិញ និងមាត្រា ៧៥ នៃច្បាប់ស្តីពីគយ។

សូមជម្រាបថា ជនសង្ស័យត្រូវបានកម្លាំងជំនាញមានសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ និងខណ្ឌឬស្សីកែវ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កកដ៏ធំក្នុងភូមិសាស្ត្រខាងលើដែលនាំចូលពីប្រទេសថៃមកចែកចាយនៅក្នុងទីផ្សារកម្ពុជា។ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ ក្រុមការងារចំរុះបានរកឃើញផលិតផលសាច់បង្កកច្រើនប្រភេទរាប់រយតោនផងដែរ៕
អត្ថបទ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


