Connect with us

ជីវិតកម្សាន្ដ

វីជេ អាឡាស្កូ ដាស់តឿនសិល្បករមានឥទ្ធិពល ប្រើប្រាស់ទេពកោសល្យប្រកបដោយសីលធម៌ និងសុជីវធម៌

បានផុស

នៅ

ពិធីករស្រស់សង្ហា និងជាទីប្រឹក្សាភិបាលសហព័ន្ធកីឡារាំកម្ពជា វីជេអាឡាស្កូ ថ្មីៗនេះ បានចេញមុខអំពាវនាវក៏ដូចជាបំផុសដល់សិល្បករ-សិល្បការិនីខ្មែរ ដែលមានឥទ្ធិពលនៅក្នុងសង្គមត្រូវប្រើប្រាស់ទេពកោសល្យប្រកបដោយសីលធម៌និងសុជីវធម៌ខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការកត់សម្គាល់ ពិធីករវីជេ អាឡាស្កូ កន្លងមកក៏ធ្លាប់បានលើកឡើងពីសារ:សំខាន់សម្រាប់ដាស់តឿនដល់អ្នកសិល្ប:និងពិធីករ-ពិធីការិនីថា សុជីវធម៌ជារឿងដ៏សំខាន់បំផុតដែលជាគំរូល្អដល់សង្គម និងក្មេងៗជំនាន់ក្រោយ។ លើសពីនេះលោកបានបំផុសផងដែរ ដល់សិល្បកររៀមច្បងក្នុងកាជួយចែករំលែកចំណេះ ដឹងសិល្ប:ដល់ប្អូនៗក៏ដូចជាយុវជនជំនាន់ក្រោយ។

ជាក់ស្តែង ពេលនេះតារាប្រុសរូបសង្កា អាឡាស្កូ បានចេញមកស្នើយ៉ាងទទូចដល់សិល្បករ-សិល្បការិនីថា
“សិល្បករគឺមានឥទ្ធិពល ដូច្នេះសូមបងប្អូនប្រើប្រាស់នៅទេពកោសល្យឬសមត្ថភាពរបសើយើងឱ្យប្រកប ដោយសីលធម៌និង សុជីវធម៌ខ្ពស់”។ ក្នុងន័យនេះ លោកចង់ឃើញអ្នកសិល្ប:ទាំងអស់ត្រូវប្រើចំណេះដឹងរបស់ខ្លួនឱ្យក្លាយជាគំរូបសម្រាប់សង្គម។

គួរបញ្ជាក់ដែរថា ពិធីករស្រស់សង្ហានិងជាទីប្រឹក្សាភិបាលសហព័ន្ធកីឡារាំកម្ពជាវីជេ អាឡាស្កូ កាលពីថ្មីៗកន្លងទៅបានធ្វើការចែករំលែកនូវបទពិសោធនិងគន្លឹះ៩ចំណុច ដើម្បីធ្វើឱ្យខ្លួនឯងមានឥទ្ធិពលនិងមានអំណាច ខណ:កន្លងមកតារាប្រុសរូបនេះតែងបំផុសនូវគំណិតល្អៗដល់អ្នកគាំទ្រផងដែរ៕ ដោយ: ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម