ព័ត៌មានអន្ដរជាតិ
ក្រុមផ្តាច់ខ្លួនភាគខាងត្បូងថៃ អត់ដកដៃទេ, លើកនេះ បំផ្ទុះគ្រាប់បែក លើទាហានល្បាតព្រំដែន ថែមទៀត
អត់ដកដៃទេ! ក្រុមផ្តាច់ខ្លួនភាគខាងត្បូងប្រទេសថៃ នៅតែធ្វើទុក្ខបុកម្នេញរាល់ថ្ងៃ វាយប្រហារលើកងទ័ព និងមន្ត្រី ខណៈចុងក្រោយបំផុតនេះ ពួកគេថែមទាំងបំផ្ទុះគ្រាប់បែក បន្ថែមទៀត កំណត់គោលដៅលើទាហានល្បាត បណ្តាលឲ្យទាហានម្នាក់ រងរបួស។

តាមការផ្សាយរបស់ Amarin, ការវាយប្រហារចុងក្រោយនេះ កើតឡើងនៅម៉ោង ៥ល្ងាច ថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឃុំ Kayu Khla, នៃស្រុក Waeng ខេត្ត Narathiwat ដោយក្រុមផ្តាច់ខ្លួន បានបំផ្ទុះគ្រាប់បែកច្នៃ លើអង្គភាពល្បាតក្នុងព្រៃ។
យ៉ាងណា មិនមានទាហានណាស្លាប់ទេ ប៉ុន្តែមានម្នាក់ រងរបួសចំទ្រូង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ រូបគេមានឈ្មោះ Narapong Nusonguan អាយុ ២២ឆ្នាំ មកពីអង្គភាពការពារព្រំដែន លេខ២។
បន្ទាប់ពីការវាយប្រហារនេះ ថៃក៏បើកការស៊ើបអង្កេត ហើយតាមចាប់ជនបង្ក ដោយជឿថា ពួកគេគឺជាបក្សពួកតែមួយ នៃក្រុមដែលនៅពីក្រោយ ការបំផ្ទុះគ្រាប់បែក លើរថយន្តដឹកទ័ព កាលពីខែឧសភា។

មិនមែនជារឿងធម្មតាឡើយ! អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ ស្រាប់តែកក្រើកខ្លាំង ក្នុងរយៈពេលថ្មីៗ ជាពិសេសក្នុងខែមិថុនានេះតែម្តង ដោយកើតការវាយប្រហារញឹកញាប់បំផុត ក្នុងអត្រាដែលមិននឹកស្មានដល់ ពោលគឺសឹងរាល់ថ្ងៃ។
ជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃ នៅភាគខាងត្បូងប្រទេសថៃ គឺកើតឡើងនៅក្នុងខេត្តចំនួន៤ ដូចជា Narathiwat, Pattani, Yala និង Songkhla ដែលអូសបន្លាយពេល ជាច្រើនទសវត្សរ៍មកហើយ ដោយមានឫសគល់ ចេញពីប្រវត្តិសាស្ត្រនយោបាយ និងសាសនា។
យោងតាមតួលេខចុងក្រោយ ពីក្រុមស្រាវជ្រាវ Deep South Watch, គិតចាប់តាំងពីឆ្នាំ២០០៤ មក មនុស្សស្លាប់នៅក្នុងអំពើហិង្សានោះ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


