Connect with us

ព័ត៌មានជាតិ

រដ្ឋបាលសង្កាត់ច្បារអំពៅទី២ បន្តចុះត្រួតពិនិត្យទីតាំងបន្ទប់ជួល បង្ការបទល្មើសផ្សេងៗ រួមនិងអនឡាញស្កេម

បានផុស

នៅ

គណៈបញ្ជាការឯកភាពសង្កាត់ច្បារអំពៅទី២ អនុវត្តន៍ តាមអនុក្រឹត្យលេខ ០៣ តាមទីតាំងស្នាក់នៅ ដើម្បីបង្ការបទល្មើសអនឡាញស្កេម និងការពារបទល្មើសផ្សេងៗទៀត។ ការចុះរដ្ឋបាលនេះដែរ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅតាមទីតាំងបន្ទប់ជួល ក្នុងភូមិស្លែង ១ សង្កាត់ច្បារអំពៅទី២ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យ៉ិន វុធ ចៅសង្កាត់ បានអោយដឹងថា អនុវត្តតាមការណែនាំ ពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ បានបញ្ជាអោយ លោក ចុះដឹកនាំសហការជាមួយ លោកវរសេនីយ៍ត្រី អ៊ុំ រតនា នាយប៉ុស្តិ៍ ចុះត្រួតពិនិត្យរដ្ឋបាល បន្ទប់ជួល ០៣ទីតាំង តាមអនុក្រឹត្យលេខ០៣ របស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់បទល្មើស Online Scams ក្នុងមូលដ្ឋានខ្លួន។

លោក ចៅសង្កាត់បានបន្តថា អឆាជ្ញាធរមានសមត្ថកិច្ច តែងតែចុះត្រួតពិនិត្យជាប្រចាំ ទៅតាមបណ្តាទីតាំងផ្តល់ការស្នាក់នៅតូចធំនានាទាំងអស់ ក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ និងបោសសម្អាតដាច់ខាតលើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

ជាក់ស្តែងជាលទ្ធផល អាជ្ញាធរបានត្រួតពិនិត្យ តាមទីតាំងបន្ទប់ជួលចំនួន ០៣ផ្សេងគ្នា មានមនុស្សស្នាក់នៅ២០៤នាក់ស្រី៦៨នាក់ ប៉ុន្តែមិនមានមុខសញ្ញាស្នាក់នៅឡើយ ។

ក្នុងនោះអាជ្ញាធរ បានណែនាំទៅកាន់ម្ចាស់ទីតាំង ត្រូវធានាមិនឲ្យមានការជួញដូរ និងចែកចាយគ្រឿងញៀន អាវុធ អាជីវកម្មផ្លូវភេទ ការប្រើប្រាស់ គ្រឿងញៀន ការប្រព្រឹត្តិល្បែងស៊ីសងគ្រប់ប្រភេទ ការប្រព្រឹត្តបទល្មើសអនឡាញ (Online Scams) និងបទល្មើសខុសច្បាប់ផ្សេងៗ ទៀតដែលមានចែងក្នុងច្បាប់ , ត្រូវកត់ត្រាអត្តសញ្ញាណភ្ញៀវចូលស្នាក់នៅ (ថតចម្លងអត្តសញ្ញាណ ឬលិខិតឆ្លងដែនឱ្យបានច្បាស់លាស់) , ត្រូវរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរករណីសង្ស័យសកម្មភាពមិនប្រក្រតីរបស់ភ្ញៀវស្នាក់នៅ និងត្រូវផ្តល់កិច្ចសហការណ៍ពេញលេញជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ករណីតាមសំណូមពររបស់អាជ្ញាធរ។

ក្រោយត្រួតពិនិត្យរួចរាល់ សមត្ថកិច្ចបានធ្វើកំណត់ហេតុ រួចប្រគល់ជូនម្ចាស់ទីតាំង ដើម្បីបញ្ចប់ផងដែរ៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម