ព័ត៌មានអន្ដរជាតិ
ហ្វាំងឡង់ដែលជាសមាជិកណាតូ នឹងទិញគ្រាប់បែកបំពាក់លើយន្តហោះចម្បាំង F-35 ពីអាមេរិក
ក្រោយមានការអំពាវនាវពីសហរដ្ឋអាមេរិក ឱ្យអឺរ៉ុបបង្កើនសមត្ថភាពលើវិស័យការពារជាតិ និងភាពមិនប្រាកដប្រជារបស់រុស្ស៊ីក្នុងការបញ្ចប់សង្គ្រាមនាពេលអនាគត សមាជិកណាតូមួយចំនួនបានធ្វើតាមសម្តី លោក ត្រាំ ដើម្បីធានាថា ប្រទេសរបស់ពួកគេគ្មានការគំរាមកំហែង។
នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការពារជាតិប្រទេសជាប់មហាសមុទ្រអាត្លង់ទិកខាងជើង ហៅកាត់ថា «Nordic» លើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយ ថា ប្រទេសហ្វាំងឡង់នឹងទិញគ្រាប់បែក GBU-53 SDB II ពីសហរដ្ឋអាមេរិកប្រើសម្រាប់យន្តហោះចម្បាំង F-35 ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ផ្សាយថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ការទិញនេះ គឺជាការបន្ថែមសមត្ថភាពវាយប្រហារពីលើអាកាសដល់កងទ័ពអាកាស F-35 របស់ប្រទេសហ្វាំងឡង់ដែលជាសមាជិកណាតូ និងបំពេញបន្ថែមលើការទិញយន្តហោះចម្បាំង F-35 ចំនួន ៦៤គ្រឿងពីក្រុមហ៊ុន Lockheed Martin ក្នុងតម្លៃ ៩.៤ប៊ីលានដុល្លារ។

ក្រសួងការពារជាតិហ្វាំងឡាំងថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់បែកម៉ាក GBU-53 SDB II គឺជាគ្រាប់បែកដែលរអិលជាក់លាក់ខ្ពស់ មានសមត្ថភាពអាចវាយប្រហារគោលដៅ កំពុងធ្វើចលនាក្នុងចម្ងាយមធ្យមនៅស្ថានភាពអាកាសធាតុមិនល្អ។
មិនតែប៉ុណ្ណោះ ទំហំដ៏តូចរបស់វាអនុញ្ញាតឱ្យគ្រាប់រំសេវ SDB II ច្រើនគ្រាប់ ដំណើរការដំណាលគ្នា នៅលើយន្តហោះ F-35 តែមួយ។
គួរបញ្ជាក់ថា គ្រាប់បែកទាំងនេះនឹងផលិតដោយក្រុមហ៊ុន Raytheon ជាអង្គភាពមួយរបស់ក្រុមហ៊ុនម៉ៅការវិស័យការពារជាតិអាមេរិក RTX ។ កញ្ចប់នេះនឹងគ្របដណ្តប់លើគ្រឿងបន្លាស់ ឯកសារ ការដឹកជញ្ជូន ការបណ្តុះបណ្តាល ការជួសជុល និងសេវាកម្មគាំទ្រ។
រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វាំងឡង់ លោក Antti Hakkanen និយាយថា ការទិញនេះតំណាងឱ្យសមត្ថភាពថ្មីមួយដែលពង្រឹងការការពារជាតិរបស់ប្រទេសហ្វាំងឡង់ក្នុងលក្ខខណ្ឌដ៏លំបាក។
គួរបញ្ជាក់ថា សមាជិកណាតូចាប់ផ្តើមបានបង្កើនសមត្ថភាពយោធា សព្វាវុធនិងសហការគ្នាជាថ្មី ដើម្បីធានាថាប្រទេសពួកគេមានសុវត្ថិភាពនិងគ្មានការគំរាមកំហែងពីសត្រូវ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


