ព័ត៌មានអន្ដរជាតិ
បទឈប់បាញ់នៅលីបង់ បើកផ្លូវឱ្យអាមេរិក-អ៊ីរ៉ង់ ចរចារឿងសន្តិភាព និងនុយក្លេអ៊ែរឡើងវិញ
បទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា កាលពីថ្ងៃសុក្រ បានបើកផ្លូវឱ្យលោក ដូណាល់ ត្រាំ បញ្ជូនបេសកជនពិសេសលោក Steve Witkoff ទៅប្រទេសស្វីសជាបន្ទាន់ ដើម្បីស្តារកិច្ចចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ឡើងវិញ ក្រោយអាក់ខានដោយសារសង្គ្រាមនៅលីបង់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦។

លោក ត្រាំ បានបង្ហើបថា លោកបាននិយាយបញ្ចុះបញ្ចូលឱ្យភាគីអ៊ីស្រាអែលយល់ព្រមផ្អាកសង្គ្រាម ដោយសង្កត់ធ្ងន់ថា «ជួនកាលយើងត្រូវរក្សាចិត្តឱ្យត្រជាក់ ហើយប្រើប្រាស់ខួរក្បាល ដើម្បីដោះស្រាយបញ្ហា»។
បទឈប់បាញ់នេះ បានចាប់ផ្តើមអនុវត្តជាផ្លូវការនៅម៉ោង ៤រសៀល (ម៉ោងនៅលីបង់) ក្រោមការសម្របសម្រួលពីអាមេរិក កាតា និងអ៊ីរ៉ង់។ ទោះបីជាមានការវាយប្រហារតាមអាកាសខ្លះៗនៅម៉ោងដំបូងដែលបង្កឱ្យមានអ្នកស្លាប់ និងរបួសក្តី ក៏ស្ថានភាពក្រោយមកបានស្ងប់ស្ងាត់ទាំងស្រុង ដែលនេះជាលក្ខខណ្ឌដ៏សំខាន់ សម្រាប់ជំរុញកិច្ចព្រមព្រៀងសន្តិភាពជារួមរវាងអាមេរិក និងអ៊ីរ៉ង់។ ស្របពេលជាមួយគ្នានេះ តម្លៃប្រេងនៅលើទីផ្សារពិភពលោក បានចាប់ផ្តើមធ្លាក់ថ្លៃចុះវិញ បន្ទាប់ពីច្រកសមុទ្រ Hormuz ត្រូវបានបើកឱ្យនាវាដឹកជញ្ជូនដំណើរការឡើងវិញជាធម្មតា។
តែទោះជាបែបនេះក្ដី លោក ដូណាល់ ត្រាំ ក៏កំពុងរងការរិះគន់ពីសមាជិកសភាអាមេរិកមួយចំនួនថា លោកហាក់ទន់ជ្រាយ និងផ្តល់ផលចំណេញឱ្យអ៊ីរ៉ង់ច្រើនពេក តាមរយៈអនុស្សរណៈយោគយល់គ្នា ដែលទុកពេល ៦០ថ្ងៃ ដើម្បីចរចាបង្កើតកិច្ចព្រមព្រៀងចុងក្រោយ។ ឆ្លើយតបនឹងការរិះគន់នេះ លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម ការពារជំហរខ្លួនឯងយ៉ាងដាច់អហង្ការថា សង្គ្រាមបានធ្វើឱ្យអ៊ីរ៉ង់ទន់ដៃអស់ហើយ ហើយពួកគេទេ ដែលជាអ្នកទ័លច្រកចង់មកចរចាជាមួយអាមេរិក។ លោកបានព្រមានចំៗថា អាមេរិកនឹងតាមដានមើលក្នុងរយៈពេល ៦០ថ្ងៃនេះ ហើយអ៊ីរ៉ង់នឹងមិនទទួលបានលុយសូម្បីតែមួយសេនឡើយ ប្រសិនបើព្រមព្រៀងគ្នាមិនបានសម្រេចនោះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


