Connect with us

ចរាចរណ៍

បើកកង់បីឥណ្ឌាលឿនជ្រុល បុករថយន្តនៅខាងមុខបណ្តាលឲ្យគៀបតៃកុងជាប់រងរបួសធ្ងន់

បានផុស

នៅ

បុរសម្នាក់បើកបរកង់បីឥណ្ឌា ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនជាប់ក៏ជ្រុលបុករថយន្តធុនធំមួយគ្រឿង ដែលនៅខាងមុខបណ្តាលឲ្យគៀបតៃកុងជាប់រងរបួសធ្ងន់ ត្រូវបានកងប្រតិបត្តិការរុករកនិងសង្រ្គោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានចេញជួយសង្រ្គោះនៅវេលាម៉ោង ៩យប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ចំណុចកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថី វិមានឈ្នះឈ្នះ  សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ មានឈ្មោះខុន នីម ភេទប្រុស អាយុ៤២ឆ្នាំ រងរបួសបែកជញ្ជើមផុសឆ្អឹង បែកមាត់ និងរយ:សាច់ប្រដាប់ភេទ មានទីលំនៅ នៅភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេ បានឃើញបុរសម្នាក់បើកកង់បីឥណ្ឌា ពាក់ស្លាកលេខ តាកែវ 1T-2866  ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិមានឈ្នះ ឈ្នះ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុ ជ្រុលទៅបុកជាមួយរថយន្តមិនចាំម៉ាកមួយគ្រឿង ដែលធ្វើដំណើរនៅខាងមុខចាប់ហ្វ្រាំងមិនជាប់ក៏ជ្រុលបុកពីក្រោយពេញទំហឹង បណ្តាលឲ្យគៀបតៃកុងកង់បីរងរបួសធ្ងន់ ចំណែករថយន្តបន្តដំណើរទៅបាត់។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានកងប្រតិបត្តិការរុករកនិងសង្រ្គោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានចេញជួយសង្រ្គោះកាត់ដែកយកចេញ និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុម:៕ដោយ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម