ព័ត៌មានជាតិ
លក់ឡេ ផលិតផលសុខភាព មិនមានអាជ្ញាបណ្ណចាត់ទុកថា ជាផលិតផលក្លែងក្លាយ
ក្រសួងសុខាភិបាលបានដាក់ចេញវិធានការគ្រប់គ្រងផលិតផលសុខភាព ដែលកំពុងចរាចរលក់លើទីផ្សារ ដោយក្រើនរំលឹកឲ្យក្រុមហ៊ុនបំពេញបែបបទចុះបញ្ជិកាឲ្យបានត្រឹមត្រូវ។
លោកស្រី ឆាយ រ័ត្នធានី អនុប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រុមមន្រ្តីអធិការកិច្ចបានចុះអនុវត្តការត្រួតពិនិត្យនៅតាមក្រុមហ៊ុន នៅតាមទីផ្សារ និងអ្នកលក់តាមអនឡាញ។ ខណៈបើរកឃើញផលិតផលលក់មិនមានបិទលិខិតបញ្ជាក់ (មីញ៉ែត) ឬមិនបានឆ្លងកាត់ការពិនិត្យពីក្រសួងសុខាភិបាលទេ នោះនឹងត្រូវចាត់ទុកថាជាផលិតផលក្លែងក្លាយ។

លោកស្រី ឆាយ រ័ត្នធានី
«វិធានការគឺចុះប្រមូលផលិតផលទាំងនោះយកមកក្រសួង ដើម្បីឲ្យក្រុមហ៊ុនធ្វើការបកស្រាយ ឬណែនាំឲ្យក្រុមហ៊ុនបំពេញបែបបទ ដើម្បីចុះបញ្ជិកាតាមច្បាប់ឲ្យបានត្រឹមត្រូវ»។
ពាក់ព័ន្ធនីតិវិធីចុះបញ្ជីការផលិតផលឱសថ លោកស្រី ឆាយ រ័ត្នធានី បានបញ្ជាក់ថា ទាមទារចំណាយពេលវេលាយូរ និងត្រូវឆ្លងកាត់ច្រើនដំណាក់កាល។
ផលិតផលដែលត្រូវចុះបញ្ជីការមានច្រើនប្រភេទ ដូចជាផលិតផលឱសថ ផលិតផលបំប៉នសុខភាព ផលិតផលប្រពៃណី សម្ភារៈបរិក្ខារពេទ្យ ផលិតផលជំនួយសុខភាព និងគ្រឿងសម្អាងជាដើម។
អាហារបំប៉នសុខភាព (Supplement) ដែលពីមុនត្រូវបានគេហៅថា “ឱសថបំប៉នសុខភាព” បច្ចុប្បន្នត្រូវបានប្តូរហៅថា “ផលិតផលបំប៉នសុខភាព” វិញ។ នេះបើតាមលោកស្រី ឆាយ រ័ត្នធានី។
ផលិតផលបំប៉នសុខភាព មិនត្រូវបានចាត់ទុកជាឱសថ (ថ្នាំពេទ្យ) ឡើយ។ លោកស្រីបន្ថែម។

ការចុះបញ្ជីការផលិតផល និងការទទួលបានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)។ នេះបើតាមមន្រ្តីសុខាភិបាល។
នៅពេលទទួលបានអាជ្ញាបណ្ណ ផលិតផលនោះត្រូវបានចាត់ទុកថាជាផលិតផលស្របច្បាប់ មានសិទ្ធិក្នុងការដាក់លក់នៅលើទីផ្សារយ៉ាងទូលំទូលាយ និងអាចធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មពីផលិតផលរបស់ខ្លួនបានដោយសេរី និងស្របច្បាប់»។
ការទទួលបានអាជ្ញាបណ្ណ ឬការបិទស្លាកសញ្ញាសម្គាល់ ដែលឆ្លងកាត់ការពិនិត្យពីក្រសួងសុខាភិបាល គឺជាភស្តុតាងបញ្ជាក់ថា ផលិតផលនោះពិតជាមានគុណភាព និងសុវត្ថិភាពពិតប្រាកដ។ លោកស្រីបន្ថែម។
ជាមួយគ្នានេះ វាក៏ជួយឱ្យអ្នកប្រើប្រាស់មានទំនុកចិត្តខ្ពស់ក្នុងការទិញយកទៅប្រើប្រាស់ ដោយមិនមានការព្រួយបារម្ភ ឬសង្ស័យថាជាផលិតផលក្លែងបន្លំឡើយ។
បើតាមលោកស្រី ឆាយ រ័ត្នធានី ការចុះបញ្ជី និងទទួលបានអាជ្ញាបណ្ណ មិនត្រឹមតែជាខែលការពារផ្លូវច្បាប់ និងធានាគុណភាពផលិតផលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសំបុត្រឆ្លងដែនដ៏សំខាន់ដែលជួយឱ្យ SMEs អាចយកផលិតផលរបស់ខ្លួនទៅប្រកួតប្រជែង និងពង្រីកខ្លួននៅលើឆាកអន្តរជាតិបានយ៉ាងរឹងមាំ។
យ៉ាងណាមិញ ដើម្បីទទួលបានអាជ្ញាបណ្ណ ផលិតផលត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ដូចជាការវិភាគគុណភាព ការវាយតម្លៃស្តង់ដារនាំចេញ និងឆ្លងកាត់ការប្រជុំសម្រេចពីគណៈកម្មការជំនាញ៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


