Connect with us

ព័ត៌មានអន្ដរជាតិ

សង្គ្រាម​ពាក្យសម្តី​​រវាង​​អ៊ីរ៉ង់​និង​អាមេរិក ផ្ទុះ​កក្រើក ចំពេល​ដំណើរការ​ចរចា​សន្តិភាព​​​នៅស្វីស​​

បានផុស

នៅ

ប្រធានក្រុមអ្នកចរចាអ៊ីរ៉ង់​ លោក Mohammad Bagher Ghalibaf កាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនា ​ជាថ្មី​ម្តងទៀត មិនញញើត​ចំពោះ​សហរដ្ឋអាមេរិក​ដែល​គំរាម​​សាធារណរដ្ឋឥស្លាម​អ៊ីរ៉ង់​ដោយ​​ការ​វាយ​ប្រហារ​ខ្លាំងជាង​មុននោះ ​ ដោយ លោក Ghalibaf បាន​​ប្តេជ្ញាថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីវាយបកវិញ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន timesofisrael

ប្រធានក្រុមអ្នកចរចាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ghalibaf បាន​ឆ្លើយ​តប​​បែបនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមវាយប្រហារ​លើប្រទេសអ៊ីរ៉ង់ ជុំវិញការគាំទ្ររបស់ទីក្រុងតេហេរ៉ង់ចំពោះក្រុមហេសបូឡាថា «តើពួកគេមិនគិតទេឬ ថា ប្រសិនបើការគំរាមកំហែងរបស់ពួកគេមានប្រសិទ្ធភាព នោះពួកគេនឹងមិនធ្លាក់ចូលទៅក្នុងស្ថានភាពអស់សង្ឃឹមដូចសព្វថ្ងៃនេះទេ? យើងមិនយកការគំរាមកំហែងរបស់អាមេរិកមកពិចារណានោះឡើយ»។

ប្រធានក្រុម​ចរចា​ដ៏​មាន​ឥទ្ធិពល​នេះ បាន​បន្ថែមថា៖«ពួកគេគួរតែប្រុងប្រយ័ត្នចំពោះការថ្លែងការណ៍​ណាមួយ​របស់ខ្លួន ទើបជាការប្រសើរជាង។ កងកម្លាំងប្រដាប់អាវុធរបស់យើងបានត្រៀមលក្ខណៈរួចរាល់ ដើម្បីឆ្លើយ​តប​ទៅកាន់ពួកគេក្នុងទម្រង់ខុសប្លែកពីមុន។ មិនថាពួកគេនិយាយអ្វីនោះទេ គឺពួកយើងជាអ្នកអនុវត្តជាក់ស្តែង»។

កាលពីព្រឹកថ្ងៃអាទិត្យ លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social របស់លោកថា អ៊ីរ៉ង់ត្រូវតែបញ្ឈប់ជាបន្ទាន់នូវក្រុមប្រូកស៊ី (ក្រុមកងកម្លាំងតំណាង) ដែលទទួលបានការឧបត្ថម្ភយ៉ាងក្រាស់ក្រែលរបស់ពួកគេនៅលីបង់ មិនឲ្យបង្កបញ្ហាបន្តទៀត លោកបានបន្ថែមថា «ប្រសិនបើពួកគេមិនធ្វើតាមទេ យើងនឹងវាយប្រហារលើអ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរម្តងទៀត ដូចអ្វីដែលយើងបានធ្វើកាលពីសប្តាហ៍មុន ប៉ុន្តែលើកនេះនឹងកាន់តែខ្លាំងជាងមុន!»។

​ទោះបី​ជា​​យ៉ាងណា ការអត្ថាធិប្បាយរបស់លោក Ghalibaf បានធ្វើឡើង ចំពេលដែលអាមេរិក និងអ៊ីរ៉ង់ កំពុងរៀបចំកិច្ចចរចានៅប្រទេសស្វីស រួមជាមួយអ្នកសម្របសម្រួលប៉ាគីស្ថាន និងកាតា បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមដើម្បីបញ្ចប់សង្គ្រាមរបស់ពួកគេកាលពីដើមសប្តាហ៍នេះ។

ទីភ្នាក់ងារសារព័ត៌មាន Fars ដែលមានទំនាក់ទំនងជាមួយរដ្ឋភិបាលអ៊ីរ៉ង់ បានរាយការណ៍ថា ការគំរាមកំហែងរបស់លោក ត្រាំ បានបណ្តាលឲ្យមានការផ្អាកកិច្ចចរចា ប៉ុន្តែការអះអាងនេះមិនទាន់ត្រូវបានបញ្ជាក់ភ្លាមៗពីប្រភពផ្លូវការណាមួយឡើយ។

គួររំលឹកផងដែរថា យោងតាមប្រការ ១ នៃអនុស្សរណៈយោគយល់គ្នា (MoU) ដែលចុះហត្ថលេខាដោយអ៊ីរ៉ង់ និងអាមេរិក កាលពីដើមខែនេះ បានចែងយ៉ាងច្បាស់ថា ប្រទេសទាំងពីរត្រូវសន្យា ចៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងគ្នាទៅវិញទៅមក៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ប្រតិភូជាន់ខ្ពស់អ៊ីរ៉ង់ ដឹកនាំដោយ លោក Qalibaf ទៅដល់ស្វីស សម្រាប់​បើក​ការ​ចរចាផ្លូវការ​ជាមួយ​អាមេរិក
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម