ព័ត៌មានជាតិ
មេយោធាខេត្តកំពង់ធំបន្តពង្រឹងភារកិច្ចរបស់កងកម្លាំង ទាំងកិច្ចការពារជាតិ និងការបង្ក្រាបបទល្មើសធនធានធម្មជាតិ
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ដោយក្នុងកិច្ចប្រជុំនោះ លោក បានជំរុញឱ្យកម្លាំងយោធាបន្តត្រៀមខ្លួនជានិច្ចសម្រាប់កិច្ចការពារជាតិ និងការចូលរួមបង្ក្រាបបទល្មើសធនធានធម្មជាតិ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់យោធិនគ្រប់រូបត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់ជាន់លំដាប់ថ្នាក់ សម្រាប់ភារកិច្ចការពារបូរណភាពទឹកដី និងត្រូវបន្តសកម្មភាពអនុវត្តភារកិច្ចក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព ព្រមទាំងត្រូវបន្តចូលរួមសហការជាមួយអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។

លោកឧត្តមសេនីយ៍ទោ ក៏ណែនាំឱ្យយោធិនទាំងអស់ ត្រូវត្រៀមលក្ខណៈអន្តរាគមន៍ជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗឲ្យបានទាន់ពេលវេលា ហើយជាមួយគ្នានេះ គឺត្រូវយកចិត្តទុកដាក់ក្នុងការបន្តសកម្មភាពដោះស្រាយនូវរាល់ការលំបាកផ្សេងៗរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅខេត្តកំពង់ធំ។ លោក ក៏បានសង្កត់ធ្ងន់ដល់ការគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទវិន័យ របស់កងយោពលខេមរៈភូមិន្ទ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


