ព័ត៌មានជាតិ
មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីថ្មី ដាក់បញ្ជាឱ្យបង្ក្រាបបទល្មើសអនឡាញឱ្យមានប្រសិទ្ធភាពខ្ពស់
មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីថ្មី លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ក្រោយចូលកាន់តំណែងបានរយៈពេលជាង២០ថ្ងៃ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងគ្រប់អង្គភាព ឱ្យបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយមិនអនុញ្ញាតឱ្យជនខិលខូចយកតំបន់ភូមិភាគឦសានធ្វើជាទីតាំងប្រព្រឹត្តបទល្មើសឡើយ។

ការណែនាំនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យការងារ សួរសុខទុក្ខ និងសំណេះសំណាលជាមួយកម្លាំងកងរាជអាវុធហត្ថតាមបណ្តាស្រុក ក្រុង និងស្នាក់ការនានា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីពង្រឹងសមត្ថភាពអនុវត្តច្បាប់ និងលើកកម្ពស់ប្រសិទ្ធភាពការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។
លោក ទាវ ចាន់ដារ៉ា បានសង្កត់ធ្ងន់ថា ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ គឺជាកិច្ចការអាទិភាពដែលត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ និងជាបន្តបន្ទាប់ ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ រក្សាកិត្តិយសស្ថាប័ន និងធានាសុវត្ថិភាពសង្គមក្នុងខេត្ត។

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការបានកោតសរសើរកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងជំរុញឱ្យបន្តពង្រឹងវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងការបម្រើសេវាសាធារណៈឱ្យកាន់តែប្រសើរឡើងថែមទៀត។

ជាមួយគ្នានេះ លោកក៏បានណែនាំដល់មន្ត្រីអាវុធហត្ថតាមមូលដ្ឋានទាំងអស់ ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យរស់នៅ និងត្រួតពិនិត្យសម្ភារៈបច្ចេកទេសជាប្រចាំ ដើម្បីធានាថា ការចេញប្រតិបត្តិការនានាអាចប្រព្រឹត្តទៅបានដោយរលូន និងគ្មានការថ្លោះធ្លោយ៕
ដោយ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


