Connect with us

ព័ត៌មានជាតិ

ថ្ងៃទី២១មិថុនា ខណ្ឌទួលគោកចុះពិនិត្យ១៧ទីតាំង រកឃើញជនបរទេស ១០១នាក់ តែពុំមានបទល្មើសOnline Scamទេ

បានផុស

នៅ

គណៈបញ្ជាការឯកភាពខណ្ឌទួលគោក នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ បានចុះរដ្ឋបាល និងស្រង់ស្ថិតិជនបរទេសនៅតាមបុរី សណ្ឋាគារ ខុនដូ អាផាតមិន ការដ្ឋានសំណង់ អគារស្នាក់នៅរួម ផ្ទះសំណាក់ និងផ្ទះជួលបាន១៧ទីតាំង ក្នុងនោះមានជនបរទេសស្នាក់នៅសរុបចំនួន ១០១នាក់ តែពុំមានបទល្មើស Online Scam កើតឡើងឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់រដ្ឋបាលខណ្ឌទួលគោក បានឱ្យដឹងថា អនុវត្តតាមអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ និងបទញ្ជាលេខ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល និងក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក បានដឹកនាំ និងប្រគល់ភារកិច្ចជូនគណៈអភិបាលខណ្ឌ ដឹកនាំកម្លាំងចុះរដ្ឋបាល និងស្រង់ស្ថិតិជនបរទេសនៅតាមបុរី សណ្ឋាគារ ខុនដូ អាផាតមិន ការដ្ឋានសំណង់ អគារស្នាក់នៅរួម ផ្ទះសំណាក់ និងផ្ទះជួល នៅតាមសង្កាត់ទាំង១០ បានចំនួន ១៧ទីតាំង ក្នុងនោះមានជនបរទេសស្នាក់នៅសរុបចំនួន ១០១នាក់ (ស្រីចំនួន ៣៦នាក់) និងចំនួន ១៩សញ្ជាតិ មានលិខិតឆ្លងដែន និងទិដ្ឋការត្រឹមត្រូវ ពុំមានបទល្មើស Online Scam កើតឡើងឡើយ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម