Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌបឹងកេងកេង ចុះពិនិត្យទីតាំងស្នាក់នៅសរុប៧៥ បន្ទប់ ក្នុងសង្កាត់ចំនួន០៥ ដើម្បីបង្ក្រាបបទល្មើសOnline scams

បានផុស

នៅ

ដើម្បីបង្ការបទល្មើស អនឡាញស្កេម អាជ្ញាធរខណ្ឌបឹងកេងកងបន្តត្រួតពិនិត្យតាមទីតាំងស្នាក់នៅ ក្នុងមូលដ្ឋាន។ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចទីតាំងស្នាក់នៅ ចំនួន០៥ ក្នុងភូមិសាស្ដ្រខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូ អាផាតមិន ផ្ទះសំណាក់ ផ្ទះជួល បានចំនួន៥ទីតាំង ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) តាមអនុក្រឹត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ។

លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង

អាជ្ញាធរខណ្ឌបឹងកេងកងបានអោយដឹងថា ទីតាំងទី ១ ផ្លូវលេខ១១៣ ភូមិ៣ សង្កាត់បឹងកេងកងទី២ មានកម្ពស់ ០៤ជាន់ បន្ទប់ស្នាក់នៅសរុប ១៤បន្ទប់ មិនមានជនបរទេសស្នាក់នៅក្នុងទីតាំងខាងលើនេះទេ។ ទីតាំងទី២ ចុះធ្វើរដ្ឋបាលនៅសណ្ឋាគារ ហ្វូម៉ានយៀន(SKY LINE HOTEL) ស្ថិតនៅអគារលេខ២៩ ផ្លូវលេខ៣០៦ ភូមិ៧ សង្កាត់បឹងកេងកងទី១ បន្ទប់ស្នាក់នៅសរុប ១៧បន្ទប់ , មានជនបរទេសកំពុងរស់នៅសរុប ១៦នាក់(ស្រី ៣នាក់) ស្មើនឹង ៦សញ្ជាតិ។

ទីតាំងទី៣ ចុះធ្វើរដ្ឋបាលនៅ អាផាតមិន កេតថាវី អគារលេខ១២ ផ្លូវលេខ៣២០ ភូមិ៦ សង្កាត់បឹងកេងកងទី៣ មាន១០ បន្ទប់ មានជនបរទេសមានសរុប ០៦ នាក់ ស្រី០៣នាក់ ស្មើនឹង ៣សញ្ជាតិ។ ទីតាំងទី៤ នៅបន្ទប់ជួល» ៣១z ផ្លូវ១៦៧ ភូមិ០៣ សង្កាត់អូឡាំពិកមាន ០៥បន្ទប់ (គ្មានជនបរទេសស្នាក់នៅ) ។ ទីតាំងទី៥ ចុះធ្វើរដ្ឋបាលនៅ អាផាតមិន ហេងដឿន អាស័យដ្ឋាន ផ្ទះលេខ១៩ ផ្លូវលេខ៤១៦ ភូមិ១ សង្កាត់ទំនប់ទឹក មាន២៩បន្ទប់ និងមានជនបរទេសស្នាក់នៅសរុប ៤៤នាក់ ស្រី១៥នាក់ ស្មើនឹង ១២សញ្ជាតិ ។

 ជាលទ្ធផលក្រុមការងារបានចុះត្រួតពិនិត្យទីតាំងទាំង៥ខាងលើ សរុបចំនួន៧៥បន្ទប់ , មានជនបរទេសស្នាក់ នៅសរុប៦៦នាក់(ស្រី២១នាក់) ស្មើនឹង១៧សញ្ជាតិ ។ ក្នុងនោះជនបរទេសអស់ទាំងសុទ្ធតែមានលិខិតឆ្លងដែនត្រឹមត្រូវ ហើយមិនមានរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នោះទេ។

បច្ចុប្បន្ន អាជ្ញាធរបានធ្វើកំណត់ហេតុ រួចប្រគល់ជូនម្ចាស់ទីតាំង ដើម្បីបញ្ចប់ផងដែរ ៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម