ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌទួលគោកចុះពិនិត្យ១១ទីតាំង រកឃើញជនបរទេស២២នាក់ តែពុំមានបទល្មើសOnline Scamទេ

គណ:បញ្ជាការឯកភាពខណ្ឌទួលគោក នៅថ្ងៃទី២២ខែមិថុនា ឆ្នាំ២០២៦ បានចុះរដ្ឋបាល និងស្រង់ស្ថិតិជនបរទេសនៅតាមបុរី សណ្ឋាគារ ខុនដូ អាផាតមិន ការដ្ឋានសំណង់ អគារស្នាក់នៅរួម ផ្ទះសំណាក់ និងផ្ទះជួលបានចំនួន ១១ទីតាំង ក្នុងនោះមានជនបរទេសស្នាក់នៅសរុបចំនួន២២នាក់ ប៉ុន្តែពុំមានបទល្មើសOnline Scam កើតឡើងឡើយ។

តាមរបាយការណ៍របស់រដ្ឋបាលខណ្ឌទួលគោក បានឱ្យដឹងថា៖ អនុវត្តតាមអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ និងបទញ្ជាលេខ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល និងក្រោមការដឹកនាំរបស់លោក ឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក បានដឹកនាំ និងប្រគល់ភារកិច្ចជូនគណៈអភិបាលខណ្ឌ ដឹកនាំកម្លាំងចុះរដ្ឋបាល និងស្រង់ស្ថិតិជនបរទេសនៅតាមបុរី សណ្ឋាគារ ខុនដូ អាផាតមិន ការដ្ឋានសំណង់ អគារស្នាក់នៅរួម ផ្ទះសំណាក់ និងផ្ទះជួល នៅតាមសង្កាត់ទាំង១០ បានចំនួន ១១ទីតាំង។

ក្នុងនោះមានជនបរទេសស្នាក់នៅសរុបចំនួន២២នាក់ (ស្រីចំនួន ៥នាក់) និងចំនួន ៨សញ្ជាតិ មានលិខិតឆ្លងដែន និងទិដ្ឋការត្រឹមត្រូវ ពុំមានបទល្មើស Online Scam កើតឡើងឡើយ៕
ដោយ ៖ ស្រីរ័ត្ន







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


