Connect with us

សន្តិសុខសង្គម

ហាង «ចរណៃ» ត្រូវរងពិន័យរាប់លានរៀល ក្រោយរកឃើញលក់ត្រីបង្កការភាន់ច្រឡំដល់អ្នកទិញ និងណែនាំឲ្យកែតម្រូវជាបន្ទាន់

បានផុស

នៅ

ភ្នំពេញ ៖ មន្ត្រីអធិការកិច្ចម្ហូបអាហារ នៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប.) ក្រសួងពាណិជ្ជកម្ម បានចុះត្រួតពិនិត្យទំនិញនៅហាង «ចរណៃ» ដែលជាកន្លែងលក់ និងចែកចាយត្រីក្លាសេ និងផលិតផលម្ហូបអាហារ ជាពិសេសត្រីសាម៉ុន និងត្រីត្រោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត



ការត្រួតពិនិត្យនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានរកឃើញថា ហាង «ចរណៃ» បានបង្ហាញ និងលក់ផលិតផលដែលអាចធ្វើឱ្យអ្នកប្រើប្រាស់មានការភាន់ច្រឡំរវាងត្រីសាម៉ុន និងត្រីត្រោត ដែលជាសកម្មភាពមិនស្របតាមច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។



ក្រុមការងារ ក.ប.ប. បានណែនាំដល់តំណាងម្ចាស់ហាង អំពីបទប្បញ្ញត្តិពាក់ព័ន្ធនឹងការអះអាងបន្លំ ឬការផ្តល់ព័ត៌មានដែលធ្វើឱ្យអ្នកប្រើប្រាស់យល់ច្រឡំ តាមមាត្រា៣៨ នៃច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។



ជាមួយគ្នានេះ ហាង «ចរណៃ» ត្រូវបានដាក់ទណ្ឌកម្មអន្តរការណ៍ ដោយពិន័យជាប្រាក់ចន្លោះពី ១០លានរៀល ដល់ ២០លានរៀល និងត្រូវបានណែនាំឱ្យកែតម្រូវការដាក់លក់ផលិតផលជាបន្ទាន់នៅគ្រប់សាខា។



ក.ប.ប. បានបញ្ជាក់ថា ហាងត្រូវបង្ហាញស្លាកសញ្ញាឱ្យបានច្បាស់លាស់ អំពីប្រភេទត្រី តម្លៃ និងត្រូវដាក់តាំងផលិតផលត្រីសាម៉ុន និងត្រីត្រោតដោយឡែកពីគ្នា ដើម្បីឱ្យអ្នកប្រើប្រាស់ទទួលបានព័ត៌មានត្រឹមត្រូវ និងអាចសម្រេចចិត្តទិញដោយគ្មានការភាន់ច្រឡំ។

អគ្គនាយកដ្ឋាន ក.ប.ប. បញ្ជាក់ថា នឹងបន្តចុះត្រួតពិនិត្យ និងអនុវត្តវិធានការតាមច្បាប់ ដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់ និងធានាការប្រកួតប្រជែងដោយសុចរិតនៅលើទីផ្សារ។



ប្រជាពលរដ្ឋអាចផ្តល់ព័ត៌មានពាក់ព័ន្ធនឹងផលិតផលមិនមានសុវត្ថិភាព ឬបញ្ហាប៉ះពាល់ដល់អ្នកប្រើប្រាស់ តាមរយៈលេខទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ១២៦៦៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម