ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិក បញ្ចប់ការគាំទ្រឲ្យអ៊ីស្រាអែលវាយប្រហារលីបង់ស្រេចតែអំពើចិត្ត
អ៊ីស្រាអែលបានក្លាយជាឧបសគ្គដ៏ចម្បងសម្រាប់កិច្ចព្រមព្រៀងបណ្តោះអាសន្នសម្រាប់ការចរចាបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ហើយ អ៊ីស្រាអែលក៏បានក្លាយជាមេឃាតករប្រចាំតំបន់ ក្នុងពេលចុងក្រោយនេះ ដែលតែងតែឈ្លានពានប្រទេសខ្សោយជាងខ្លួនដើម្បីកាន់កាប់ទឹកដី។
សហរដ្ឋអាមេរិក បានជូនដំណឹងដល់អ៊ីស្រាអែលកាលថ្ងៃចន្ទថា ការអនុញ្ញាតឱ្យអ៊ីស្រាអែលធ្វើប្រតិបត្តិការតាមតែអំពើចិត្ត ដោយគ្មានការរឹតត្បិតនៅក្នុងប្រទេសលីបង់ បានបញ្ចប់ហើយ បន្ទាប់ពីអ៊ីស្រាអែលតែងតែរកលេសកម្ចាត់ក្រុមហេសបូឡា គាំទ្រដោយអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel 13 ដែលជាបណ្តាញសារព័ត៌មាននៅច្រើនប្រទេស ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់ដែលមិនបញ្ចេញឈ្មោះ។

យោងតាមប្រភពព័ត៌មាន អ៊ីស្រាអែល បានទទួលសារមួយពីសហរដ្ឋអាមេរិកក្នុងសប្តាហ៍ថ្មីៗនេះថា៖ « ការអនុញ្ញាតពីមុនសម្រាប់សកម្មភាពដោយគ្មានការរឹតត្បិត នៅក្នុងប្រទេសលីបង់បានផុតកំណត់ហើយ»។
ប្រភពដដែលនិយាយកាលពីថ្ងៃចន្ទ ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងដាក់កំហិតលើអ៊ីស្រាអែល មិនត្រឹមតែនៅក្នុងប្រទេសលីបង់ប៉ុណ្ណោះទេ ប៉ុន្តែលើផ្នែកផ្សេងទៀតផងដែរ ទោះបីជានាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ អះអាងថា កងកម្លាំងអ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់មានសេរីភាពពេញលេញក្នុងការធ្វើសកម្មភាពក៏ដោយ។
យោងតាមប្រភពព័ត៌មាននេះ ថ្នាក់ដឹកនាំនយោបាយអ៊ីស្រាអែលបានចេញសេចក្តីណែនាំជាផ្លូវការដល់កងទ័ពដោយគូសបញ្ជាក់ពីវិសាលភាពនៃចលនាដែលអាចអនុញ្ញាតបាន និងហាមឃាត់នៅក្នុងប្រទេសលីបង់។
សេចក្តីណែនាំទាំងនោះបានហាមឃាត់ប្រតិបត្តិការ នៅក្នុងតំបន់ដូចជារដ្ឋធានីបេរូត និងស្រុក Tyre នៅភាគខាងត្បូងប្រទេសលីបង់។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៤ ០០០ នាក់ របួស ១២ ០០០នាក់ និងបានធ្វើឱ្យមនុស្សជាង ១ លាននាក់បាត់បង់ទីជម្រក ក្នុងការឈ្លានពានរបស់ខ្លួនប្រឆាំងនឹងប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ។
អ៊ីស្រាអែលនៅតែបន្តកាន់កាប់តំបន់នានា នៅភាគខាងត្បូងប្រទេសលីបង់ ដែលតំបន់ខ្លះត្រូវបានកាន់កាប់អស់ជាច្រើនទសវត្សរ៍ និងតំបន់ខ្លះទៀតត្រូវបានរឹបអូស អំឡុងសង្គ្រាមឆ្នាំ ២០២៣-២០២៤ ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


