Connect with us

ព័ត៌មានជាតិ

២សប្ដាហ៍ខែនេះ សមត្ថកិច្ចឃាត់អ្នកពាក់ព័ន្ធ Online Scams ជាង១ពាន់នាក់ ពិន័យអ្នកល្មើសបានជិត២០០លានរៀល

បានផុស

នៅ

ក្នុងរយៈពេល២សប្ដាហ៍ ដើមខែមិថុនា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានបន្តឃាត់ខ្លួនមនុស្សចំនួន១ ៣៣២នាក់ ស្មើ១៦សញ្ជាតិ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ នេះបើតាមលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទូច សុខៈ បានឱ្យដឹងថា ជនទាំងនោះត្រូវបានបញ្ជូនទៅឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចំនួន១៣៣នាក់ ស្មើនឹង២សញ្ជាតិ កសាងសំណុំរឿងបញ្ជូនទៅតុលាការ៨៧នាក់ ស្មើនឹង៥សញ្ជាតិ និងកំពុងបន្តនីតិវិធី១ ១១២នាក់ ស្មើនឹង១៧សញ្ជាតិ។

លោក បានបន្ថែមទៀតថា ប្រតិបត្តិការ២សប្ដាហ៍នោះ ធ្វើឡើងតាមគោលដៅចំនួន៧៨កន្លែង លើភូមិសាស្ត្រចំនួន១២រាជធានី-ខេត្ត។

ជាការកត់សម្គាល់ សមត្ថកិច្ចចម្រុះក្រសួងមហាផ្ទៃ បានស្រាវជ្រាវ និងបង្ក្រាបក្រុមមួយដែលមានតួនាទីក្នុងការតាមដានសកម្មភាពរបស់សមត្ថកិច្ច ដើម្បីប្រមូលយកព័ត៌មាន និងរូបភាព រាយការណ៍ទៅមេក្លោងដែលជាឧក្រិដ្ឋជន ដើម្បីរៀបចំវិធានការទប់ទល់នឹងការបង្ក្រាបរបស់កម្លាំងសមត្ថកិច្ច។

លោក ទូច សុខៈ បានអះអាងថា «ក្រោយការស៊ើបអង្កេត សមត្ថកិច្ចបានបើកប្រតិបត្តិការឃាត់ខ្លួនមេក្លោង និងបក្ខពួកសរុប ១៦នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ និងកំពុងបន្តស្វែងរកចាប់ខ្លួនមេក្លោង និងបក្ខពួកដែលនៅសេសសល់ជាបន្តបន្ទាប់ទៀត»។

ក្នុងរយៈពេលដូចគ្នានេះ សមត្ថកិច្ចក្រសួងមហាផ្ទៃក៏បានបន្តផាកពិន័យម្ចាស់ និងអ្នកគ្រប់គ្រងទីតាំងដែលអនុវត្តផ្ទុយនឹងខ្លឹមសារអនុក្រឹត្យលេខ០៣ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ ជាទឹកប្រាក់សរុប១៩៧.៨៤០.០០០រៀល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម