សេដ្ឋកិច្ច
រដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនអឺរ៉ុប ជួបប្រជុំសន្ទនាលើកទី៤ សំដៅកែលម្អបរិយាកាសធុរកិច្ច
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅព្រឹកថ្ងៃទី ២៣ មិថុនា ២០២៦ បានដឹកនាំកិច្ចសន្ទនាលើកទី៤ រវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-អឺរ៉ុប រួមជាមួយលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា។

កិច្ចសន្ទនាលើកទី៤ រវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-អឺរ៉ុប បានលើកយកប្រធានបទជាអាទិភាព មកពិភាក្សាផ្លាស់ប្តូរយោបល់ ជាមួយស្មារតីសហការ ក្នុងការស្វែងរកដំណោះស្រាយរួមចំពោះបញ្ហាប្រឈមនានា សំដៅធានាឱ្យបាននូវការបន្តកែលម្អបរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់ និងផ្តល់ភាពអនុគ្រោះជាអតិបរមាដល់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនពីសហភាពអឺរ៉ុប។
វេទិកានៃកិច្ចសន្ទនានេះ គឺធ្វើឡើងដើម្បីបន្តពង្រឹងវឌ្ឍនភាពដែលសម្រេចបាននៅក្នុង វេទិកានៃកិច្ចសន្ទនាទាំង៣លើកកន្លងមក សំដៅជំរុញឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ កាន់តែមានភាពប្រសើរឡើង ព្រមទាំងកសាងទំនុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចអឺរ៉ុប ដែលកំពុងមានប្រតិបត្តិការធុរកិច្ចនៅកម្ពុជា ក៏ដូចជាទាក់ទាញវិនិយោគថ្មីៗបន្ថែមទៀតផងដែរ។

លើសពីដើរតួជាវេទិកាសម្រាប់ស្វែងរកដំណោះស្រាយជូនវិនិយោគិន កិច្ចសន្ទនាបែបត្រង់ទៅត្រង់មក គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយ ក្នុងការតម្រង់ទិសដៅវិនិយោគរបស់កម្ពុជា ឱ្យស្របទៅនឹងនិន្នាការសកល ជាពិសេសការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។
តាមរយៈកិច្ចសហការជិតស្និទ្ធរវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង EuroCham ភាគីទាំងពីរមានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម កម្ពុជា-សហភាពអឺរ៉ុប ដែលមានស្រាប់នឹងបន្តរីកលូតលាស់កាន់តែរឹងមាំ ហើយរំពឹងថា នឹងក្លាយជាកាតាលីករដ៏មានឥទ្ធិពលក្នុងការទាក់ទាញគម្រោងវិនិយោគគុណភាពថ្មីៗបន្ថែមទៀត នាពេលអនាគត។
តំណាងវិនិយោគិនអ៊ឺរ៉ុបបានបង្ហាញនូវចំណាប់អារម្មណ៍វិជ្ជមាន ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដោយមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ជាសេនាធិការ។

តំណាងវិនិយោគិនអ៊ឺរ៉ុប ក៏បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ ពិសេសជាមួយនឹងបទពិសោធន៍ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះស្រាយនានា បន្ទាប់ពីបានលើកឡើងនៅកិច្ចប្រជុំទាំង ៣ លើក កន្លងមក៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


