Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ឲ្យ​ដ្រូនជ្រមុជទឹក ៤គ្រឿងទៅ​ហ្វីលីពីន ដើម្បីទប់ទល់នឹងចិននៅសមុទ្រចិនខាងត្បូង

បានផុស

នៅ

នៅចំពេលដែលកម្តៅនយោបាយ និងជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង កំពុងតែឡើងកម្តៅខ្លាំង សហរដ្ឋអាមេរិកបានសម្រេចចិត្តលូកដៃ ជួយបង្កើនចង្កូមពិឃាតដល់សម្ព័ន្ធមិត្តចាស់វស្សារបស់ខ្លួន ដោយ​ប្រគល់ឧបករណ៍ជ្រមុជទឹកស្វ័យប្រវត្តិចំនួន ៤គ្រឿងទៅឲ្យកងទ័ពហ្វីលីពីន ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារខ្លួន និងទប់ទល់នឹងសកម្មភាពលុកលុយ​របស់ប្រទេសចិន។

ដ្រូន Ocean Aero Trito
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកប្រចាំទីក្រុងម៉ានីល នា​ថ្ងៃទី២៣ មិថុនា ២០២៦ ដែលត្រូវ​បាន​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មាន​រ៉យទ័រ ឧបករណ៍ជ្រមុជទឹក និងបើកបរលើផ្ទៃទឹកស្វ័យប្រវត្តិប្រភេទ «Ocean Aero Triton» ទាំង ៤គ្រឿងនេះ មានតម្លៃសរុបប្រហែល ១៣លានដុល្លារ។ លក្ខណៈពិសេសរបស់ដ្រូនសមុទ្រទាំងនេះ គឺវាដើរដោយថាមពលពន្លឺព្រះអាទិត្យ ហើយអាចដំណើរការនៅលើផ្ទៃទឹក និងក្រោមបាតសមុទ្របានរហូតដល់ទៅ ៣០ថ្ងៃជាប់ៗគ្នា ដើម្បីប្រមូលទិន្នន័យសម្ងាត់ផ្សេងៗ ដែលជួយឲ្យកងទ័ពហ្វីលីពីនអាចវាយតម្លៃស្ថានការណ៍ និងធ្វើការសម្រេចចិត្តបានយ៉ាងរហ័ស និងត្រឹមត្រូវនៅក្នុងសមរភូមិជាក់ស្តែង។

អាមេរិក បានបញ្ជាក់ថា ការប្រគល់អាវុធទំនើបនេះ បង្ហាញពីការរួមដៃគ្នាយ៉ាងពិតប្រាកដ ក្នុងការបង្កើតកម្លាំងការពារមួយដ៏គួរឲ្យទុកចិត្ត ដើម្បីទប់ស្កាត់ការឈ្លានពាន និងរក្សាស្ថិរភាពនៅក្នុងតំបន់ទាំងមូល។

ការជួយជ្រោមជ្រែងពីអាមេរិកនេះ ធ្វើឡើងចំពេលដែលហ្វីលីពីន កំពុងមានជម្លោះទឹកដី​ជាមួយចិន ជុំវិញ​ការទាមទារអធិបតេយ្យភាពនៅសមុទ្រចិនខាងត្បូង។ ភាពតានតឹងរវាងប្រទេសទាំងពីរ បានផ្ទុះឡើងខ្លាំងជាថ្មី បន្ទាប់ពីហ្វីលីពីន បានចេញមុខតវ៉ាយ៉ាងខ្លាំង ចំពោះការដែលចិនបានយកសំណង់បណ្តែតទឹកដ៏ធំមួយ ទៅដាក់ពង្រាយដោយខុសច្បាប់នៅតំបន់​​​​ថ្មប៉ប្រះទឹក Scarborough Shoal។ ទោះបីជាក្រោយមក ភាគីចិនបានរុះរើសំណង់នោះចេញវិញ ដោយដោះសារថា វាគ្រាន់តែជាឧបករណ៍បម្រើឲ្យការស្រាវជ្រាវវិទ្យាសាស្ត្រក៏ដោយ ក៏​ទីក្រុងប៉េកាំងនៅតែរឹងទទឹងអះអាងថា រាល់សកម្មភាពទាំងឡាយ ដែលខ្លួនធ្វើនៅលើតំបន់​ថ្មប៉ប្រះទឹកនោះ គឺជាសិទ្ធិស្របច្បាប់របស់ចិនដាច់ខាត៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម