Connect with us

ព័ត៌មានអន្ដរជាតិ

​​ ៥ឆ្នាំ​ខាង​មុខទៀត ​កូរ៉េខាង​ជើង ​​​ប៉ង​​ផលិត​នាវា​ចម្បាំងទម្ងន់ ៥ ០០០តោន​ឲ្យ​បាន​២គ្រឿង​ក្នុង​១ឆ្នាំ​

បានផុស

នៅ

មេដឹកនាំ​កូរ៉េ​ខាង​ជើង​ លោក គីម ជុងអ៊ុន ថ្លែង​ក្នុង​ពិធី​ប្រគល់​នាវា​ពិឃាត​មួយ​គ្រឿងនៅ​ទី​ក្រុង​ព្យុង​យ៉ាង​​ថា កូរ៉េខាងជើង​គួរតែ​សាងសង់​នាវា​ចម្បាំង​ពីរ​គ្រឿង​ដែលមាន​ទំហំ​ធំ ដូច​នាវា Choe Hyon ទម្ងន់ ៥ ០០០ តោន ជារៀងរាល់​ឆ្នាំ​ក្នុង​រយៈពេល ៥ឆ្នាំខាងមុខ។ ​នេះ​បើ​យោង​តាម​ប្រព័ន្ធផ្សព្វផ្សាយ​​រដ្ឋ KCNA និង​ចុះ​ផ្សាយ​បន្ត​ដោយ​ទី​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ​​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២៦ ។

យោង​តាមប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ KCNA លោក គីម ជុងអ៊ុន បាន​ចូលរួម​ អប​អរសាទរ​ ចំពោះ​ការ​ដាក់ពង្រាយនាវាពិឃាត​ពហុបំណង​ថ្មី Choe Hyon របស់​កូរ៉េខាង​ជើង​កាល​ពី​ថ្ងៃ​អង្គារ​។

មេដឹក​នាំ​កូរ៉េខាង​ជើង លោក គីម​ ជុង​អ៊ុន។ រូប​ភាព៖ KCNA via Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន KCNA បន្ថែមថា នាវាពិឃាត​នេះ​បាន​បញ្ចប់ការធ្វើតេស្ត​ប្រតិបត្តិការយោធា​ដោយជោគជ័យ​ក្នុងរយៈពេល ១៤ខែកន្លងមកហើយ​​។

លោក គីម និយាយថា ប្រទេស​កូរ៉េ​ខាង​ជើង​មាន​គម្រោង​ដាក់​ពង្រាយ​នាវាពិឃាត​ទម្ងន់ ៥ ០០០តោន​មួយ​ទៀត ឈ្មោះ Kang Kon ក្នុង​ពេល​ឆាប់ៗ​នេះ រួមជាមួយនឹងនាវាចម្បាំង​យុទ្ធសាស្ត្រ​ទម្ងន់ ១០ ០០០តោន​។

លោក បន្ថែម​ថា កងទ័ពជើង​ទឹកធ្លាប់​ជា​ផ្នែកខ្សោយ​បំផុត​នៃកងកម្លាំងយោធារបស់កូរ៉េខាង​ជើង តែ​សមត្ថភាពរបស់យើង​ឥឡូវនេះ​នឹងប្រែ​​ក្លាយ​ជាអស្ចារ្យ​លើស​ពីការស្រមើស្រមៃ។

មេដឹក​នាំ​កូរ៉េ​ខាង​ជើង​និយាយថា៖ « ការកសាង​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​ទំនើប​បានលេចចេញ​ជាកិច្ចការ​គួរ​តែ​ពន្លឿន​ និងចាំបាច់»។

លោក ថា មន្ត្រីនៃគណៈកម្មាធិការកណ្តាល​របស់គណបក្សពលករ​ដែល​កំពុងកាន់អំណាចបាន​ពិភាក្សា​អំពី​ផែនការសាងសង់មូលដ្ឋានកងទ័ពជើង​ទឹកថ្មី​ នៅ​ក្នុងកិច្ចប្រជុំមួយ​កាល​ពីថ្ងៃចន្ទ។ ការផ្លាស់ប្តូរ​ដ៏សំខាន់បំផុត​សម្រាប់​កងទ័ពជើង​ទឹកនឹង​ក្លាយ​​ជាការផ្លាស់ប្តូរ​ឋានៈ តួនាទី និងវិសាលភាពនៃប្រតិបត្តិ​ការ​យោធា​របស់​ខ្លួន​។

លោក ថា ការផលិត​អាវុធ​នុយក្លេអ៊ែររបស់​កងទ័ពជើងទឹក​កំពុងរីក​ចម្រើន​ទៅតាមដំណើរ និង​​រួមចំណែកដល់​ការទប់ស្កាត់​អាវុធនុយក្លេអ៊ែររបស់​ប្រទេស៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម