Connect with us

កីឡា

លឹម​ ចិត្រា​ ការ​ម៉ាត់​ផ្ដាច់​អស់ៗ​បែប​នេះ​ដោយ​សារ​មិន​ខ្លាច​ដៃគូ​នោះ​ឡើយ​ពេល​ជាន់​ទីលាន​ប្រកួត

បានផុស

នៅ

កីឡាករ​វ័យ​ក្មេង​ លឹម​ ចិត្រា​ ការ​ម៉ាត់​ផ្ដាច់អស់ៗ​ដូច​បាន​ឃើញ​ក្នុង​ការ​ប្រកួត​នេះ​គឺ​ដោយ​សារ​ការ​តាំងចិត្ត​មិន​ខ្លាច​​ដៃគូ​ទោះ​ប៉ះ​ក្រុម​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ​ ខណៈ​ចង់​បញ្ជាក់​មួយ​ទៀត​ដែរ​ថា​កុំ​បារម្ភ​ខ្លាច​ថា​លេង​មិន​អស់​សមត្ថភាព​ពេល​ប្ដូរ​ទៅ​ក្រុម​ថ្មី​នោះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លឹម ចិត្រា ជាប់​កីឡាករល្អ​ប្រចាំការប្រកួត

ស្មាត់​ស្ដាំ​កំពុង​ល្បីឈ្មោះ​ លឹម​ ចិត្រា​ បាន​ឲ្យ​ដឹង​ថា​ ការ​លេង​ដោយ​លះៗ​កន្លង​មក​ដូច​អ្នក​គាំទ្រ​ឃើញ​នេះ​ដោយ​សារ​តែ​ខ្លួន​បាន​តាំង​ចិត្ត​ និង​ជឿជាក់​លើ​ខ្លួន​ឯង។​ មិន​ថា​ការ​ប្រកួត​អ្វី​នោះ​ទេ​ពោល​ក្នុង​ចិត្ត​គឺ​មិន​ខ្លាច​កីឡាករ​ដទៃ​ ឬ​ក្រុម​ផ្សេង​ៗ​នោះ​ឡើយ​ ព្រោះ​ខ្លួន​ឯង​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ដូច​គេ​ឯង​ដែរ។​

លឹម ចិត្រា ពេល​លេង​ឲ្យ​ស្វាយរៀង

កីឡាករ​វ័យ​ក្មេង​រូប​នេះ​បន្ថែម​ទៀត​ថា​ អ្នក​គាំទ្រ​កុំ​បារម្ភ​ថា​ខ្លាច​រូប​គេ​លេង​មិន​អស់​សមត្ថភាព​អំឡុង​ពេល​ខ្ចី​ជើង​នៅ​ជុំ​ទី២ ​នេះ​ឲ្យ​សោះ។​ រូប​គេ​ទៅ​ក្រុម​ណា​គឺ​ដឹង​តែលេង​ឲ្យ​អស់​ពី​សមត្ថភាព​ដែល​ខ្លួន​មាន​ដើម្បី​ជួយ​ក្រុម​នោះ​មិនចេះ​លាក់​នោះ​ឡើយ។​

លឹម ចិត្រា ពេល​លេង​ឲ្យ​ស្វាយរៀង

បញ្ជាក់​ដែរ​ថា​ កីឡាករ​ លឹម​ ចិត្រា​ ត្រូវ​បាន​ផ្លាស់ប្ដូរ​ពី​វិសាខា​មក​កាន់​ក្លឹប​បាល់ទះ​ស្នងការ​ខេត្ត​ស្វាយរៀង​នៅ​ជុំ​ទី២​ វគ្គ​វិល​ជុំ​សន្សំពិន្ទុ​លក្ខខណ្ឌខ្ចី​ជើង។​ រូប​គេ​ជា​កីឡាករ​កំពុង​ឡើង​ជើង​មួយ​រូប​របស់​វិសាខា​នា​ពេល​កន្លង​មក។​ បន្ទាប់​ពី​ផ្លាស់​មក​ស្វាយរៀង​ លឹម ចិត្រា​ កំពុង​ធ្វើ​ព្យុះភ្លៀង​ជា​ខ្លាំង​តាម​រយៈការ​ម៉ាត់​ផ្ដាច់​ធ្ងន់ៗ​ជួយ​ក្រុម​ឲ្យ​ឈ្នះ​ជា​បន្តបន្ទាប់​នៅ​តេជោលីគ​នេះ ជុំ​ទី២​ រដូវកាលទី៣​ ឆ្នាំ​២០២៦ ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម