Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បង្ខំចិត្តនាំចូលប្រេង ពីក្រៅប្រទេស ក្រោយ ដ្រូនអ៊ុយក្រែន កម្ទេចរោងចក្រចម្រាញ់ប្រេង

បានផុស

នៅ

កាលពីសប្តាហ៍មុន ដ្រូនរបស់អ៊ុយក្រែន បានវាយប្រហារយ៉ាងខ្លាំងក្លា លើរោងចក្រចម្រាញ់ប្រេង និងឃ្លាំងស្តុកនានា ក្នុងទីក្រុងមូស្គូ នៃប្រទេសរុស្ស៊ី បង្កការបំផ្លិចបំផ្លាញ និងខាតបង់យ៉ាងធំធេង។

(រូប៖ Reuters)

ទោះរុស្ស៊ីជាប្រទេសផលិត និងនាំចេញប្រេងឆៅ ធំជាងគេមួយ ក្នុងពិភពលោកក៏ដោយ ប៉ុន្តែការខូចខាតហេដ្ឋារចនាសម្ព័ន្ធកែច្នៃក្នុងស្រុកបែបនេះ បានបង្ខំឲ្យវិមានក្រឹមឡាំង ចាត់វិធានការបន្ទាន់ ដើម្បីដោះស្រាយកង្វះខាតឥន្ធនៈក្នុងស្រុក។

យោងតាមការផ្សាយរបស់ Telegraph, រុស្ស៊ី បានចាប់ផ្តើមនាំចូលប្រេងឥន្ធនៈ ជាពិសេសប្រេងសាំង ពីបរទេសមែន ដើម្បីដោះស្រាយវិបត្តិនេះ។

(រូប៖ Reuters)

របាយការណ៍ពីប្រភពឧស្សាហកម្មថាមពល និងទីភ្នាក់ងារព័ត៌មាន Reuters បង្ហាញថា រុស្ស៊ីបានចាប់ផ្តើមរៀបចំ នាំចូលប្រេងសាំងតាមផ្លូវសមុទ្រ ពីបណ្តាប្រទេសក្នុងតំបន់អាស៊ី តាមរយៈកំពង់ផែភាគខាងលិចរបស់ខ្លួន។ ក្រៅពីអាស៊ី រុស្ស៊ីក៏បង្កើនការនាំចូលប្រេងឥន្ធនៈជាបន្ទាន់ ពីប្រទេសបេឡារុស ផងដែរ។

ទន្ទឹមនោះ វិមានក្រឹមឡាំង ក៏ចាត់វិធានការ ដោយដាក់បម្រាម ផ្អាកការនាំចេញប្រេងសាំង ទៅក្រៅប្រទេសរហូតដល់ចុងខែកក្កដា ផងដែរ ដើម្បីរក្សាទុកផ្គត់ផ្គង់តម្រូវការ ក្នុងស្រុក។

(រូប៖ Reuters)

មិនត្រឹមប៉ុណ្ណឹង ដើម្បីបង្កើនបរិមាណប្រេងឲ្យបានលឿន រុស្ស៊ី ថែមទាំងអនុញ្ញាតឲ្យរោងចក្រទាំងឡាយ ផលិតប្រេងសាំងក្រោមស្តង់ដារទាប (ស្តង់ដារ Euro-3) ឡើងវិញ ទៀតផង។

សូមជម្រាបថា ការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំរបស់អ៊ុយក្រែន បានបណ្តាលឲ្យរោងចក្រចម្រាញ់ប្រេងយក្សរុស្ស៊ីជាច្រើន ត្រូវផ្អាកដំណើរការទាំងស្រុង ឬមួយផ្នែក។ ក្នុងនោះរួមមាន រោងចក្រចម្រាញ់ប្រេង Moscow Oil Refinery (MNPZ) នៅជិតទីក្រុងមូស្គូ និងរោងចក្រ TANECO នៅតំបន់ Tatarstan។

តាមការប៉ាន់ប្រមាណ សមត្ថភាពចម្រាញ់ប្រេងរបស់រុស្ស៊ី បានធ្លាក់ចុះប្រហែល ២០% ទៅ ៣០%។ ចំណែកឯការផលិតប្រេងសាំង ទូទាំងប្រទេស បានធ្លាក់ចុះរហូតដល់ ២៥% ដោយសារស្នាដៃអ៊ុយក្រែន៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម