Connect with us

ព័ត៌មានជាតិ

ស្រ្តីទីមួយ៖មន្ទីរពេទ្យគន្ធបុប្ផាព្យាបាល ថែទាំកុមារដោយគ្មានការរើសអើង ប្រើឱសថដូចៗគ្នា ទោះបីកូនអ្នកមាន ឬកូនអ្នកក្រ

បានផុស

នៅ

ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត គូសបញ្ជាក់ថា ការផ្ដល់សេវាសុខាភិបាល របស់មន្ទីរពេទ្យគន្ធបុប្ផា គឺគ្មានការរើសអើង មិនថាកូនអ្នកមាន ឬកូនអ្នក្រ ដោយក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យប្រើប្រាស់ថ្នាំព្យាបាល និងការថែទាំដូចៗគ្នា។ លោកជំទាវថ្លែងដូច្នេះ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងពិធីប្រគល់-ទទួលថវិកាបរិច្ចាគ ពីគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី គូសបញ្ជាក់បែបនេះ៖”
មន្ទីរពេទ្យគន្ធបុប្ផាផ្ទះនៅរាជធានីភ្នំពេញនិងនៅសៀមរាប
ប្រជុំទៅដោយក្រុមគ្រូពេទ្យជំនាញឯកទេសកុមារ ព្យាបាលកុមារមកពីគ្រប់ស្រទាប់វណ្ណៈ ទាំងកូនអ្នកមាន ទាំងកូនអ្នកក្រ ប្រើប្រាស់ឱសថដូចៗគ្នា គ្មានការបែងចែក និងថែទាំដោយយកចិត្តទុកដាក់ គ្មានការរើសអើងឡើយ។”។

លោកជំទាវបណ្ឌិតបន្ថែមថា នៅពេលកុមារឈឺ អាណាព្យាបាលបានបញ្ជូនកូនមកកាន់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះមានជំនឿជាក់និងទំនុកចិត្តលើមន្ទីរពេទ្យមួយនេះ។

គូរគូសបញ្ជាក់ថា ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ត្រូវការថវិកាចំនួនប្រមាណ ៤៥ លានដុល្លារអាម៉េរិក ឬ ជាង ១២ ម៉ឺនដុល្លារអារម៉េរិក ក្នុងមួយថ្ងៃៗ ដើម្បីបំពេញបេសកកម្មសង្រ្គោះជីវិតទារក និងកុមារ ក៏ដូចជាការផ្ដល់សេវាសម្ភពនេះ។

ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ចាត់ទុកការបរិច្ចាគរបស់សប្បុរសជនចូលមូលនិធិគន្ធបុប្ផាកម្ពុជា ការពិតជាមានតម្លៃខ្លាំងណាស់ក្នុងការធានានិរន្តរភាពរបស់មន្ទីរពេទ្យ ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតកុមារកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម