ព័ត៌មានជាតិ
កម្ពុជាប្ដេជ្ញាចិត្តចំពោះអង្គការសហប្រជាជាតិថា នឹងបញ្ចប់ជំងឺអេដស៍ត្រឹមឆ្នាំ២០៣០
ពីកិច្ចប្រជុំជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងនាទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានគូសបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការលុបបំបាត់ជំងឺអេដស៍នៅកម្ពុជាត្រឹមឆ្នាំ២០៣០។

ក្នុងសេចក្ដីថ្លែងការណ៍របស់លោកវេជ្ជបណ្ឌិត ទា ផលា លើកឡើងថា កម្ពុជាបានប្ដេជ្ញាចិត្តបញ្ចប់ជំងឺអេដស៍ត្រឹមឆ្នាំ២០៣០ ដោយបានរំលេចពីសមិទ្ធផលគួរឱ្យកត់សម្គាល់របស់កម្ពុជាក្នុងនាមជាប្រទេសដំបូងនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៧ នៅលើពិភពលោក ដែលសម្រេចបានគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥។

ការសម្រេចបាននូវគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥ គឺសំដៅដល់ ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន, ៩៥% នៃអ្នកដែលដឹងស្ថានភាពផ្ទុកមេរោគអេដស៍ បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង៩៥%នៃអ្នកដែលបានទទួលការព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍ មានបន្ទុកមេរោគអេដស៍កម្រិតទាប។ ភាពជោគជ័យមុនកាលកំណត់នេះ គឺជាការឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍ ដែលជាបញ្ហាគំរាមកំហែងចំពោះសុខភាពសាធារណៈនៅឆ្នាំ២០៣០។

កម្ពុជា ពីប្រទេសដែលឆ្លងជំងឺអេដស៍ច្រើនជាងគេ មួយឆ្នាំមានអ្នកឆ្លងអេដស៍ចំនួន១៥ ០០០នាក់ បច្ចុប្បន្ននេះ បានប្រែក្លាយទៅជាប្រទេសឈានមុខគេ ក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ កម្ពុជានៅតែចាត់ទុកជំងឺអេដស៍ គឺជាហានិភ័យចម្បងចំពោះសុខភាពសាធារណៈ ដែលរាជរដ្ឋាភិបាលត្រូវបន្តដោះស្រាយ និងយកចិត្តទុកដាក់ខ្ពស់ជានិច្ច។
ស្ថិតនៅស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ លោកវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏បានចែករំលែកបទពិសោធ និងឧត្តមានុវត្តន៍របស់កម្ពុជា ក្នុងការឆ្លើយតបនឹងជំងឺអេដស៍ប្រកបដោយចីរភាព និងភាពធន់ ទៅកាន់តំណាងមកពីទ្វីបអាហ្វ្រិកផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


