Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុន​ជម្រះបញ្ជី ​ធនាគារ ​ផេនដា ​កំពុង​បំប្លែង​ទ្រព្យសកម្មដើម្បី​ទូទាត់​បំណុល ខណៈម្ចាស់ប្រាក់បញ្ញើ ៩៦% នឹងទទួល​បានការទូទាត់ទាំងស្រុង

បានផុស

នៅ

ក្រុមហ៊ុនម៉ូរីសុនកាក់ ​អឹមខេអេ ​(Morisonkak MKA) ​ដែលជាអ្នកជម្រះបញ្ជី ​កំពុង​បំប្លែង​ទ្រព្យសកម្ម​របស់​ធនាគារ ផេនដា ​ខមមើសសល ​ប៊ែង ទៅ​ជា​សាច់ប្រាក់​ ដើម្បី​ទូទាត់​ជូនម្ចាស់​ប្រាក់បញ្ញើ​ និង​បំណុល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមហ៊ុនម៉ូរីសុនកាក់​ បញ្ជាក់ថា ​ដោយសារការបំប្លែងទ្រព្យសកម្មត្រូវការពេលវេលា ការទូទាត់​ប្រាក់​បញ្ញើ​ត្រូវបានអនុវត្តជាដំណាក់កាល។ ​តាមការគ្រោងទុក ​ម្ចាស់ប្រាក់បញ្ញើប្រមាណ ៩៦% នឹងទទួលបានការទូទាត់ទាំងស្រុង ក្នុងដំណាក់កាលទី១។

​បច្ចុប្បន្ននេះ ​សម្រាប់ដំណាក់កាលទី១ អ្នកជម្រះបញ្ជីកំពុងបន្តបើកប្រាក់​ជូនម្ចាស់ប្រាក់បញ្ញើ​តាម​លំដាប់​លេខរៀង។ ​ក្នុងន័យនេះ​ សូមលើកទឹកចិត្តដល់ម្ចាស់ប្រាក់បញ្ញើដែល​មិនទាន់បានមក​បើក​ប្រាក់​ក្នុងដំណាក់កាលទី១ ត្រៀមឯកសារ ពាក់ព័ន្ធឱ្យបានគ្រប់គ្រាន់ និងអញ្ជើញ​មកបើក​ប្រាក់​របស់​ខ្លួន។

​ដោយឡែក ​ចំពោះម្ចាស់ប្រាក់បញ្ញើដែលមានទឹកប្រាក់ចាប់ពី ១ ដុល្លារ ដល់ ៥០០ ​ដុល្លារ​ សូម​អញ្ជើញ​មកបើកប្រាក់ក្នុងរយៈពេលមិនលើសពី ១ ខែ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ការ​ជូន​ដំណឹងនេះចាត់ទុកជាការរំលឹកលើកទី១ ដល់ម្ចាស់ប្រាក់បញ្ញើពាក់ព័ន្ធដើម្បីអញ្ជើញមក បើក​ប្រាក់របស់ខ្លួនឱ្យបានទាន់ពេលវេលា។

​ចំណែកម្ចាស់ប្រាក់បញ្ញើចំនួន ១៩៨ នាក់ (ម្ចាស់ប្រាក់បញ្ញើដែលមានទឹកប្រាក់ធំ) ដែលមិនទាន់​ទូទាត់​បាន ទាំងស្រុងនៅឡើយ អ្នកជម្រះបញ្ជីនឹងបន្តទូទាត់នៅដំណាក់កាលបន្ទាប់ ស្របតាម​វឌ្ឍនភាព នៃការបំប្លែងទ្រព្យសកម្ម។

​ដោយឡែក​ សម្រាប់​ដំណើរការ​ជម្រះបញ្ជី ធនាគារ ព្រីនស៍ ម.ក ​អ្នកជម្រះបញ្ជី​បាន​ទូទាត់​ម្ចាស់​ប្រាក់​បញ្ញើ​ស្ទើរតែទាំងស្រុង ​លើកលែងតែ​ប្រាក់​បញ្ញើ​ដែល​ត្រូវ​បាន​បង្កក​ដោយ​ស្ថាប័នតុលាការ ​និង​ប្រាក់បញ្ញើមានទឹកប្រាក់តូចៗ​ដែលម្ចាស់ប្រាក់បញ្ញើមិនទាន់បានមកទទួល ​ឬមិនអាចទាក់ទងបាន តែប៉ុណ្ណោះ។

​ទន្ទឹមនេះ អ្នកជម្រះបញ្ជីក៏កំពុងបន្តផ្ទេរសិទ្ធិលើឥណទានរបស់អតិថិជននៃធនាគារ ព្រីនស៍ ម.ក ទៅ ធនាគារ​ប្រៃសណីយ៍កម្ពុជា ស្របតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម