កីឡា
ម្ចាស់ផ្ទះ កាណាដា បង្កើតប្រវត្តិសាស្ត្រថ្មីឡើងវគ្គ ១៦ ក្រុមលើកដំបូងក្នុង World Cup
ក្រុមបាល់ទាត់ជម្រើសជាតិ កាណាដា បានបង្កើតប្រវត្តិសាស្ត្រក្នុងការឡើងដល់វគ្គ ១៦ ក្រុមចុងក្រោយជាលើកដំបូង ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup បន្ទាប់ពីពួកគេធ្វើបានយ៉ាងល្អនៅវគ្គសន្សំពិន្ទុក្នុងពូល និងវគ្គ ៣២ ក្រុមចុងក្រោយ។

នៅវគ្គសន្សំពិន្ទុ កាណាដា រកបាន ៤ ពិន្ទុ ឈរចំណាត់ថ្នាក់លេខ ២ ក្នុងពូល តាមរយៈលទ្ធផលស្មើគ្នាជាមួយ ប៊ូស្នៀ ១-១, ឈ្នះ កាតា ៦-០ និងចាញ់ ស្វីស ២-១។ នៅវគ្គ ៣២ ក្រុមចុងក្រោយ ពួកគេបានយកឈ្នះ អាហ្វ្រិកខាងត្បូង ដោយលទ្ធផល ១-០ ដែលរកបានគ្រាប់បាល់ដោយកីឡាករ Eustaquio នៅនាទី ៩០+២ ដើម្បីឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ។

គិតចាប់តាំងពីឆ្នាំ ១៩៥៨ មក កាណាដា ធ្លាប់បានឡើងដល់ជុំចុងក្រោយតែ ៣ ដងប៉ុណ្ណោះគិតទាំង ឆ្នាំ ២០២៦នេះ និងបានធ្លាក់ក្នុងវគ្គជម្រុះ ១៣ ដង។ ការឡើងដល់ជុំចុងក្រោយពីរលើកមុនគឺនៅឆ្នាំ ១៩៨៦ និង ឆ្នាំ ២០២២ ពួកគេបានធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូលទាំងពីរលើក។ ទើបតែឆ្នាំ ២០២៦នេះ ពួកគេបានបង្កើតប្រវត្តិសាស្ត្រថ្មី ក្នុងការឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល ហើយបានបង្កើតប្រវត្តិសាស្ត្រជាថ្មីក្នុងការឆ្លងផុតវគ្គ ៣២ ក្រុមចុងក្រោយ និងឈានដល់វគ្គ ១៦ ក្រុមចុងក្រោយ។

នេះជាមោទនភាពថ្មីសម្រាប់ កាណាដា ដែលបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះហើយ ក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួនកំពុងស្ថិតនៅលើផ្លូវដ៏ល្អឆ្ពោះទៅរកការបង្កើតប្រវត្តិសាស្ត្រថ្មីៗបន្ថែមទៀត។

ទោះបីជាយ៉ាងណា នៅវគ្គ ១៦ ក្រុមចុងក្រោយ កាណាដា នឹងកាន់តែធ្វើការធ្ងន់ ពីព្រោះត្រូវជួប ក្រុមជម្រើសជាតិ ហូឡង់ ឬ ម៉ារ៉ុក នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២៦៕


អត្ថបទ៖ វិរបុត្រ
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១៩ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


