ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចោទថា ណាតូ កំពុងចេញមុខចេញមាត់ ជួយអ៊ុយក្រែន រកអាវុធ យកទៅកម្ទេចគោលដៅយុទ្ធសាស្រ្ត ក្នុងដីខ្លួន
ស្ថានការណ៍ក្នុងតំបន់អឺរ៉ុបភាគខាងកើត នៅតែក្តៅ ដោយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មិនធូរស្រាលសោះឡើយ ហើយឥឡូវ ទីក្រុងមូស្គូ ថែមទាំងចោទប្រកាន់អង្គការណាតូ ទៀតថា កំពុងចេញមុខចេញមាត់ជួយអ៊ុយក្រែន ក្នុងស្វែងរកអាវុធ ដើម្បីយកទៅកម្ទេចគោលដៅយុទ្ធសាស្រ្ត ដែលស្ថិតនៅជ្រៅក្នុងទឹកដីរបស់ខ្លួន។

ការចោទប្រកាន់នេះ គឺចេញពីមាត់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova សំដៅទៅ កិច្ចសន្យាដេញថ្លៃតម្លៃ ២៨៥ ៦៥៦ ដុល្លារ ដែលត្រូវបានប្រកាសកាលពីពាក់កណ្តាលខែមិថុនា ដោយបញ្ជាការដ្ឋានកែទម្រង់សម្ព័ន្ធមិត្តរបស់ណាតូ (ACT) សហការជាមួយមជ្ឈមណ្ឌលរួមគ្នាសម្រាប់ការវិភាគ បណ្តុះបណ្តាល និងអប់រំរវាងណាតូ និងអ៊ុយក្រែន (JATEC)។
លោកស្រីចោទថា នោះ ជាគម្រោង ដែលផ្តោតសំខាន់ឲ្យបណ្តាសហគ្រាសឯកជន អភិវឌ្ឍ និងផលិតអាវុធ ដើម្បីយកមកប្រើប្រាស់ប្រឆាំងនឹងរុស្ស៊ី។ ដូច្នេះ វានឹងបង្កើនសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន ទៅកម្ទេចវាលយន្តហោះ ឃ្លាំងស្តុកប្រេង និងសម្ភារៈគាំទ្រនៅលើដី ចូលជ្រៅក្នុងទឹកដីរុស្ស៊ី។

តាមសម្តីលោកស្រី Zakharova ដែលដកស្រង់ដោយ RT កាលពីថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦, ណាតូកំពុងលូកដៃកាន់តែជ្រៅដោយបើកចំហ ក្នុងតំបន់ដែលមានហានិភ័យខ្ពស់ ដើម្បីប្រែក្លាយអ៊ុយក្រែន ទៅជាទីលានសាកល្បង សម្រាប់បច្ចេកវិទ្យាយោធាថ្មីៗ ទាំងដែលភ្លេចគិតថា រឿងនោះនឹងធ្វើឲ្យពួកគេ ត្រូវប្រឈមមុខដោយផ្ទាល់ ជាមួយទីក្រុងមូស្គូ។
យ៉ាងណា រឿងនេះកើតឡើង ដ្បិតអគ្គលេខាធិការណាតូ លោក Mark Rutte បានលើកឡើងនាពេលថ្មីៗនេះថា សមាជិកជាច្រើន មិនបានវិភាជថវិការដ្ឋ ០.២៥% នៃផលិតផលសរុបក្នុងស្រុក ដើម្បីជួយអ៊ុយក្រែនទេ ហើយវាក៏នឹងមិនសម្រេចដែរ ព្រោះគ្មានការគាំទ្រ ពីសមាជិកទាំងអស់។
ទោះបែបនេះ សមាជិកណាតូចំនួន៧ បានចំណាយលើស ០.២៥% នៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេរួចហើយ លើជំនួយយោធាដល់អ៊ុយក្រែន ហើយបង្ហាញការគាំទ្រចំពោះផែនការនេះ៕
អត្ថបទ៖ សុវណ្ណ
-
សន្តិសុខសង្គម១៨ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


