កីឡា
ការលេងដោយស្មារតីនឹងធឹងធ្វើឲ្យ ស៊ុយ ខន ក្លាយជាសំណប់ចិត្តរបស់គ្រូឥណ្ឌូណេស៊ី លោក Indra
ម្ចាស់អាវលេខ៩ របស់បញ្ជាការដ្ឋានអង្គរក្ស កីឡាករ ស៊ុយ ខន រូបគេក៏មិនហ៊ានវាយតម្លៃថាខ្លួនឯងល្អណាស់ណាដែរ ការទុកចិត្តរបស់គ្រូឥណ្ឌូណេស៊ី Indra អាចដោយសារខ្លួនមានស្មារតីនឹងធឹងក្នុងការប្រកួតកន្លងទៅទើបមានឱកាសជាប់ជម្រើសរហូតមក។

កីឡាករ ស៊ុយ ខន
កីឡាករ ស៊ុយ ខន បានឲ្យដឹងថា ការជាប់ជម្រើសរបស់លោក Indra និងបានលេងរហូតមកនេះគឺអាស្រ័យលើគ្រូមើលឃើញខ្លួនឯងផ្ទាល់។ ចំពោះសមត្ថភាពខ្លួនល្អយ៉ាងណានោះរូបគេមិនហ៊ានវាយតម្លៃនោះទេតាមការយល់ឃើញរបស់អ្នកគាំទ្រដែលបានទស្សនាការលេងកន្លងមក។
ស្មាត់ដើមកំណើតពីខេត្តតាកែវរូបនេះបន្ថែមទៀតថា ការទុកចិត្តរបស់លោក Indra មកលើខ្លួននេះអាចដោយសារតែការលេងមិនសូវបែកអារម្មណ៍ លេងដោយស្មារតីនឹងធឹងផង បូកជាមួយបច្ចេកទេសផ្ទាល់ខ្លួនដូចជាចេះកែបាល់ខូចផ្សេងៗ និងផ្សំជាមួយសំណាងផង។ តាមរយៈបទពិសោធលើទីលានជាច្រើនឆ្នាំ និងការជួយក្រុមបានច្រើនទើបតែងតែទទួលបានឱកាសពីគ្រូបង្វឹកជនជាតិឥណ្ឌូណេស៊ីឲ្យចូលលេងច្រើនបែបនេះ។

លោក Indra គ្រូបង្វឹកបញ្ជាការដ្ឋានអង្គរក្ស
បញ្ជាក់ដែរថា ស៊ុយ ខន ជាកីឡាករលេចធ្លោមួយរូបប្រចាំក្រុមបញ្ជាការដ្ឋានអង្គរក្សជាច្រើនឆ្នាំមកនេះក្រោមការដឹកនាំដោយលោក Indra ដែលជាជនជាតិឥណ្ឌូណេស៊ី។ រូបគេតែងតែរកបានពិន្ទុក្នុងការប្រកួត និងជួយក្រុមបានច្រើននាពេលកន្លងមក។ គេតែងតែឃើញលោក Indra ពេញចិត្ត និងដាក់ឲ្យកីឡាករ ស៊ុយ ខន លេងស្ទើររាល់ប្រកួតពិសេសអំឡុងការប្រកួតតេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦ ដែលកំពុងដំណើរការនេះ។ រង់ចាំមើលកីឡាករឆ្នើមរូបនេះអាចបន្តជួយក្រុមឲ្យឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានទេនៅថ្ងៃស្អែកនេះ៕


កីឡាករ ស៊ុយ ខន
អត្ថបទដោយ៖ នួន ស៊ីណា
-
សន្តិសុខសង្គម១៩ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


