ព័ត៌មានអន្ដរជាតិ
ធនាគារពិភពលោកអនុម័តកញ្ចប់ប្រាក់កម្ចី ១,០២ ប៊ីលានដុល្លារសម្រាប់ហ្វីលីពីន
ធនាគារពិភពលោកបានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ១,០២ ប៊ីលានដុល្លារសម្រាប់ប្រទេសហ្វីលីពីន ដើម្បីជួយកាត់បន្ថយថ្លៃអគ្គិសនី ពង្រីកថាមពលកកើតឡើងវិញ និងកែលម្អសេវាកម្មទឹកនៅទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយរបស់កាសែត Manila Bulletin។

កញ្ចប់កម្ចីដែលធនាគារពិភពលោកប្រកាសឡើងកាលពីថ្ងៃទី ២៩ ខែមិថុនា នេះ រួមមានប្រាក់កម្ចីចំនួន ១ ប៊ីលានដុល្លារពីធនាគារអន្តរជាតិសម្រាប់ការស្ដារឡើងវិញ និងអភិវឌ្ឍន៍ (IBRD) និងជំនួយឥតសំណងចំនួន ២០ លានដុល្លារពីមូលនិធិ Livable Planet Fund។ វាគឺជាការផ្ដល់ហិរញ្ញប្បទានដ៏ធំបំផុត ដែលធនាគារពិភពលោកធ្លាប់ធ្វើសម្រាប់ហ្វីលីពីន។
មូលនិធិដដែល នឹងផ្ដោតលើការគាំទ្រដល់ការផ្លាស់ប្តូរថាមពលរបស់រដ្ឋាភិបាល និងកំណែទម្រង់ភាពធន់នឹងអាកាសធាតុ ជាជាងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាក់លាក់។ ធនាគារពិភពលោកបាននិយាយថា កម្មវិធីនេះមានបំណងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលរបស់ហ្វីលីពីន ការពារអ្នកប្រើប្រាស់ពីការប្រែប្រួលតម្លៃថាមពលសកល និងពន្លឿនការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញក្នុងស្រុក ដូចជាថាមពលខ្យល់ ថាមពលព្រះអាទិត្យ និងថាមពលកំដៅផែនដី។
ធនាគារពិភពលោកក៏រំពឹងថា ចំណែកនៃថាមពលកកើតឡើងវិញក្នុងល្បាយថាមពលរបស់ហ្វីលីពីននឹងកើនឡើងពី ៣០% ដល់ ៤២% នៅឆ្នាំ ២០២៧ ដែលជួយប្រទេសនេះក្នុងធ្វើពិពិធកម្មផ្នែកផ្គត់ផ្គង់ថាមពល និងកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈនាំចូល។
ក្រៅពីវិស័យថាមពល ការផ្តល់ហិរញ្ញប្បទាននឹងគាំទ្រដល់កំណែទម្រង់ដើម្បីពង្រឹងសេវាកម្មទឹកក្នុងស្រុក រួមទាំងការផ្តល់ហិរញ្ញប្បទាន និងក្របខ័ណ្ឌកំណត់តម្លៃថ្មី ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការទទួលបានទឹកដែលប្រើបាន ជាពិសេសក្នុងសហគមន៍ក្រីក្រ និងងាយរងគ្រោះដោយសារអាកាសធាតុ។
ហិរញ្ញប្បទានថ្មីនេះ អនុម័តឡើងបន្ទាប់ពីធនាគារពិភពលោកដដែល អនុម័តកម្ចី ៨០០ លានដុល្លារកាលពីឆ្នាំមុន ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរថាមពលរបស់ហ្វីលីពីន ខណៈប្រទេសនេះកំពុងស្ថិតនៅក្រោមគ្រាអាសន្នថាមពលជាតិ ដែលបណ្តាលមកពីតម្លៃប្រេងពិភពលោកខ្ពស់ និងការរំខានដល់ការផ្គត់ផ្គង់ជុំវិញជម្លោះមជ្ឈិមបូព៌ា៕
-
សន្តិសុខសង្គម២២ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


