Connect with us

ព័ត៌មានជាតិ

អនុគម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធ​ និងលើក​កម្ពស់​​សោភណភាព​ក្រុងក្រចេះ សម្រេចបានប្រមាណ ៩៨ ភាគរយ

បានផុស

នៅ

ខេត្តក្រចេះ ទទួលបានអត្ថប្រយោជន៍តាមរយៈគម្រោងអភិវឌ្ឍន៍ក្រុងរបៀង ៤ រហូត​មក​ដល់ពេលនេះ​សម្រេច​បានប្រមាណ ៩៨%។

អនុគម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធ​ និងសោភណភាពក្រុង​ក្នុង​គម្រោងអភិវឌ្ឍន៍ក្រុងរបៀង ៤ រួមមាន៖ ការកែលម្អរង្វង់មូលព្រាបស និង​សួន​ជុំវិញរង្វង់មូលព្រាបស, កន្លែងសម្រាប់ក្មេងលេងដែលមាន​បំពាក់ឧបករណ៍​ហាត់ប្រាណ, បំពាក់អំពូលសូឡាតាមផ្លូវហាត់ប្រាណមាត់ទន្លេចំនួន ១៧៧ ដើម និងការ​ដាក់​បង់​អង្គុយលេងតាមមាត់ទន្លេ ជាប្រភេទថ្មម៉ាបតាន់ចំនួន ១៥៩ បង់ និងការរៀបចំកែលម្អទីរង្វង់មូល​នាគបាញ់ទឹក។

តាមការឲ្យដឹងពីមន្ត្រីបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២៦ ទីតាំងនៃការ​អនុគម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធ និងសោភណភាព​ពាក់ព័ន្ធ​គម្រោងអភិវឌ្ឍន៍ក្រុងរបៀង ៤ សម្រេចបាន ៩៨ ភាគរយ។

តាមរយៈគម្រោង​អភិវឌ្ឍន៍ខាងលើនេះ បានកំពុងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ​ សោភណភាព បង្កើន​ទេសភាពមាត់ទន្លេនាពេលរាត្រី និងភាពរីកចម្រើន ប្រែក្លាយខេត្តក្រចេះ ក៏ដូចជា ក្រុងក្រចេះ ឲ្យកាន់តែមានភាពទាក់ទាញផ្នែកវិស័យទេសចរមកលេងខេត្តក្រចេះកាន់តែច្រើនឡើង និងបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋផងដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម