Connect with us

ជីវិតកម្សាន្ដ

កម្របានឃើញ! G-Devith និង ឆន សុវណ្ណរាជ កាន់មេក្រូច្រៀងបទ «ទីក្រុងគ្មានមេឃ» ជាមួយគ្នា

បានផុស

នៅ

តារាចម្រៀងកំពូលបទមនោសញ្ចេតនា លោក ឆន សុវណ្ណរាជ និងតារាចម្រៀងរ៉េបដ៏ល្បី G-Devith បានធ្វើឱ្យអ្នកគាំទ្រសរសើរ ក្រោយបង្ហាញវត្តមានកាន់មេក្រូច្រៀងបទ «ទីក្រុងគ្មានមេឃ» រីករាយជាមួយគ្នា ដែលជាទិដ្ឋភាពកម្របានឃើញពីមុនមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវីដេអូដែលត្រូវបានចែករំលែកដោយគណនីហ្វេសប៊ុករបស់សិល្បករមួយរូប គឺលោក វណ្ណ ណារ៉ា បានបង្ហាញពីបរិយាកាសសម្តែងដ៏ស្និទ្ធស្នាល និងរីករាយរវាងលោក ឆន សុវណ្ណរាជ និង G-Devith ដោយបានច្រៀងបទ «ទីក្រុងគ្មានមេឃ» រួមគ្នាយ៉ាងស៊ីចង្វាក់។

ការសម្តែងនេះ ក៏បានទាក់ទាញការចាប់អារម្មណ៍ផងដែរពីអ្នកគាំទ្រ ព្រោះកម្របានឃើញតារាចម្រៀងទាំងពីរដួងច្រៀងរួមគ្នា ខណៈបទមនោសញ្ចេតនាដ៏ល្បីមួយនេះ ទាមទារការប្រើទឹកដមសំឡេងខុសប្លែកពីស្ទីលរ៉េបដែល G-Devith ធ្លាប់បង្ហាញកន្លងមក។

ក្រោយវីដេអូនេះត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គម អ្នកគាំទ្រជាច្រើន បានបញ្ចេញមតិកោតសរសើរចំពោះតារាចម្រៀងទាំងពីរ មិនមែនតែការច្រៀង តែក៏ឆ្លុះបញ្ចាំងពីភាពជាធ្លុងរវាងអ្នកសិល្បៈ។

ទោះបីនេះជាសកម្មភាពតូចមួយក្នុងរង្វង់សិល្បៈ រវាងលោក ឆន សុវណ្ណរាជ និង G-Devith ក៏ពិតមែន ប៉ុន្តែក៏បានបង្កើតនូវទស្សនីយភាពថ្មីមួយ សម្រាប់អ្នកគាំទ្រតារាចម្រៀងទាំងពីរដួង ហើយត្រូវបានចែករំលែកលើបណ្ដាញសង្គម រហូតមានអ្នកគាំទ្រខ្លះរំពឹងថា អ្នកទាំងពីរនឹងមានឱកាសសហការគ្នាក្នុងបទចម្រៀងផ្លូវការណាមួយនាពេលអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម