ព័ត៌មានអន្ដរជាតិ
លុយ៦ពាន់លានដុល្លារ ដែលបង្កក៖ អ៊ីរ៉ង់ គ្រោងយកទៅទិញទំនិញចាំបាច់ ឱ្យប្រជាជន
ប្រទេសអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ ថា ខ្លួននឹងយកផ្នែកខ្លះនៃប្រាក់ចំនួន ៦ពាន់លានដុល្លារ ដែលធ្លាប់ត្រូវបានគេបង្កកទុក ទៅប្រើប្រាស់សម្រាប់ទិញទំនិញដែលកំពុងត្រូវការចាំបាច់ សម្រាប់ប្រជាជន។ ការសម្រេចចិត្តនេះ បានធ្វើឡើងបន្ទាប់ពីមានកិច្ចពិភាក្សាគ្នាយ៉ាងសំខាន់មួយនៅក្នុងទីក្រុងដូហា ប្រទេសកាតា។

លោក Kazem Gharibabadi ដែលជាអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងជាប្រធានអ្នកចរចា បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA ថា នៅក្នុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់របស់ប្រទេសកាតា ភាគីទាំងពីរបានជជែកគ្នាយ៉ាងលម្អិតអំពីរបៀបចំណាយលុយមួយផ្នែកនេះ។ លោកបានបញ្ជាក់ថា បន្ទាប់ពីការពិនិត្យឡើងវិញ គេបានព្រមព្រៀងគ្នាថានឹងចាត់ចែងទិញទំនិញផ្សេងៗ ទៅតាមតម្រូវការជាក់ស្តែងដែលអ៊ីរ៉ង់បានស្នើសុំ ដើម្បីយកទៅផ្គត់ផ្គង់ដល់ប្រទេសជាតិ។ យ៉ាងណាមិញ លោកអនុរដ្ឋមន្ត្រីមិនបានហៅការចាត់ចែងសាច់ប្រាក់នេះថាជា «កិច្ចព្រមព្រៀងផ្លូវការ» ជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនរបស់អាមេរិកនោះទេ។
កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា ប្រទេសអ៊ីរ៉ង់កំពុងតែប្រឈមមុខនឹងបញ្ហាខ្វះខាតស្បៀងអាហារ ហើយខាងភាគីអាមេរិក នឹងយកលុយមួយចំនួនរបស់អ៊ីរ៉ង់នេះ ទៅទិញស្រូវសាលី សណ្តែកសៀង និងពោតពីអាមេរិកផ្ទាល់ ដើម្បីផ្ញើទៅឱ្យអ៊ីរ៉ង់វិញ។ លោក ដូណាល់ ត្រាំ បានចាត់ទុកចំណាត់ការនេះថា ជាការបើកទីផ្សារថ្មីមួយ សម្រាប់ប្រជាកសិករអាមេរិកផងដែរ។
ការបកស្រាយរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់រូបនេះ ធ្វើឡើង បន្ទាប់ពីគណៈប្រតិភូអ៊ីរ៉ង់ បានជួបពិភាក្សាជាមួយអ្នកសម្របសម្រួលមកពីប្រទេសកាតា និងប៉ាគីស្ថាន ដើម្បីតាមដានការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ដែលបានធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដ ជាមួយសហរដ្ឋអាមេរិក។ នៅក្នុងជំនួបត្រីភាគីនោះ គ្រប់ភាគីទាំងអស់ បានសម្រេចចិត្តបង្កើត «បណ្តាញទំនាក់ទំនងបន្ទាន់» មួយឡើង ដើម្បីងាយស្រួលក្នុងការកត់ត្រា និងពិនិត្យមើលការអនុវត្តការងារឱ្យបានច្បាស់លាស់។
ជាចុងក្រោយ លោក Gharibabadi ក៏បានសង្កត់ធ្ងន់ជាថ្មីម្តងទៀតថា មិនមានជំនួបផ្ទាល់ណាមួយរវាងតំណាងអ៊ីរ៉ង់ និងអាមេរិកនៅក្នុងទីក្រុងដូហានោះឡើយ។ បន្ថែមពីលើនេះ ក្រុមការងារអ៊ីរ៉ង់ ក៏បានលើកឡើងអំពីករណី ដែលសហរដ្ឋអាមេរិកបានរំលោភលើការសន្យារបស់ខ្លួន នៅក្នុងចំណុចដំបូងនៃអនុស្សរណៈ ជាពិសេសចំណុចដែលទាក់ទងនឹងការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសលីបង់៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


