ព័ត៌មានអន្ដរជាតិ
Miss Grand Orlando ២០២៥ ស្លាប់ជាមួយមិត្តប្រុស ក្នុងគ្រោះរញ្ជួយដី នៅវ៉េណេស៊ុយអេឡា
កម្មវិធីប្រកួតបវរកញ្ញាអន្តរជាតិ Miss Grand Orlando ប្រចាំរដ្ឋ Florida សហរដ្ឋអាមេរិក កំពុងកាន់ទុក្ខ ចំពោះមរណភាពរបស់អ្នកនាង Skarlent Rodriguez ដែលជា Miss Grand Orlando ២០២៥ បន្ទាប់ពីរកឃើញថា នាងស្លាប់ជាមួយមិត្តប្រុស ក្នុងគ្រោះរញ្ជួយដីនៅប្រទេសវ៉េណេស៊ុយអេឡា។
សារព័ត៌មាន AFP ផ្សាយនៅថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២៦ ឲ្យដឹងថា ដោយធ្លាប់រស់នៅរដ្ឋ Florida និងប្រកួតតំណាងឱ្យ ទីក្រុង Orlando តារាម៉ូដែលវ៉េណេស៊ុយអេឡារូបនេះត្រូវបានរកឃើញថា ស្លាប់ជាមួយមិត្តប្រុសរបស់នាងគឺ លោក José Castro បន្ទាប់ពីក្រុមស្វែងរក បានព្យាយាមរុករកអស់រយៈពេលពីរថ្ងៃ ក្រោយពីការរញ្ជួយដីពីរលើកភ្លាមៗ បានវាយប្រហារប្រទេសនេះនៅថ្ងៃទី២៤ ខែមិថុនា។

យ៉ាងណាមិញ មនុស្សជាង ២ ០០០នាក់ត្រូវបានបាត់បង់ជីវិតក្នុងគ្រោះមហន្តរាយនេះ ខណៈមនុស្សជាច្រើននៅតែបាត់ខ្លួននៅឡើយ។
គូស្នេហ៍ទាំងពីរត្រូវបានគេរកឃើញថា បាត់បង់ជីវិតនៅកន្លែងដែលពួកគេជាប់ក្នុងគំនរបាក់បែកនៃអគារលំនៅឋាន (Apartment) ដួលរលំ នៅទីក្រុង Catia La Mar រដ្ឋ La Guaira ប្រទេសវ៉េណេស៊ុយអេឡា។
គួរបញ្ជាក់ថា សាកសពទាំងពីរត្រូវបានរកឃើញ នៅយប់ថ្ងៃចន្ទដោយសាច់ញាតិ។
ក្នុងការបង្ហោះមួយពីក្រុមគ្រួសាររបស់អ្នកទាំងពីរនៅលើបណ្តាញ GoFundMe ដោយលើកឡើងថា៖ « ជាអកុសល អ្នកទាំងពីរត្រូវបានគេរកឃើញថាស្លាប់[…] នៅក្បែរគ្នា រហូតដល់ទីបញ្ចប់»។
បន្ទាប់ពីការបញ្ជាក់ពីការស្លាប់របស់នាង កម្មវិធីបវរកញ្ញា Miss Grand Florida ក៏បានចេញលិខិតចូលរួមរំលែកទុក្ខដល់រូបនាងផងដែរ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


