កីឡា
ងាយៗវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ វិសាខា និង បញ្ជាការដ្ឋានអង្គរក្ស យកឈ្នះដៃគូ ៣-០ ដូចគ្នាឡើងវគ្គផ្ដាច់ព្រ័ត្រតេជោលីគ
ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តេជោលីគ បានបញ្ចប់ហើយកាលពីល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នេះដោយក្រុមខ្លាំងទាំងពីរចំណាយពេលត្រឹម ៣សិតដូចគ្នាយកឈ្នះដៃគូ វិសាខា ឈ្នះ ស្នងការរាជធានីភ្នំពេញ ៣-០ ស្របពេល បញ្ជាការដ្ឋានអង្គរក្ស ឈ្នះ ស្នងការខេត្តស្វាយរៀង ៣-០ ដូចគ្នា។

លទ្ធផលការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ការប្រកួតដែលអ្នកគាំទ្រវិស័យបាល់ទះនៅកម្ពុជាទន្ទឹងរង់ចាំទស្សនានោះគឺមិនបានចំណាយពេលច្រើនសិតនោះឡើយ ពោលចាញ់-ឈ្នះ គ្នាលឿនតែម្ដង។ គូទី១ ដែលលេងនៅម៉ោង ៣រសៀលនោះគឺ សមាគមបាល់ទះវិសាខា យកឈ្នះលើ ក្រុមស្នងការរាជធានីភ្នំពេញ ៣-០ សិត គឺ ២៥-១៩, ២៥-១៥, ១៤។
ចំណែកគូទី២ លេងនៅម៉ោង ៥ល្ងាចនោះវិញគឺ ក្រុមបញ្ជាការដ្ឋានអង្គរក្ស យកឈ្នះលើ ក្រុមស្នងការខេត្តស្វាយរៀង ៣-០ សិត គឺ ២៥-២៣, ២៥-២៣,២៥-១២។

ក្រុមវិសាខា
ដូច្នេះក្រុមខ្លាំងទាំងពីររួមមាន សមាគមបាល់ទះវិសាខា និង បញ្ជាការដ្ឋានអង្គក្ស នឹងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមពានតេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦ នេះនៅថ្ងៃទី៣ ខែកក្កដា ស្អែកនេះ។ ចំណែកក្រុមដណ្ដើមលេខ៣ គឺក្រុមស្នងការរាជធានីភ្នំពេញ ត្រូវប៉ះស្នងការខេត្តស្វាយរៀង។ កុំភ្លេចតាមដានទស្សនានៅវគ្គផ្ដាច់ព្រ័ត្រទាំងអស់គ្នាថាក្រុមខ្លាំងទាំងពីរមួយណានឹងឈ្នះពានតេជោលីគ រដូវកាលទី៣ នេះ៕

ក្រុមបញ្ជាការដ្ឋានអង្គរក្ស
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


