Connect with us

ព័ត៌មានជាតិ

ក្រុងក្រចេះកាន់តែ​មានភាពស្រស់ស្អាត សោភណភាពថែមទៀត ក្រោយ​គម្រោង​​អភិវឌ្ឍ​នានា​បាន​បញ្ចប់​

បានផុស

នៅ

ស្ថិតក្នុងបរិយាកាសស្រស់ស្រាយក្រោយភ្លៀងធ្លាក់ នារសៀលថ្ងៃទី​ ២ ខែកក្កដា ឆ្នាំ២០២៦ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានដឹកនាំក្រុមការងារចុះពិនិត្យគម្រោងអភិវឌ្ឍន៍ និងសមិទ្ធផល​ហេដ្ឋារចនា សម្ព័ន្ធនានាក្នុងក្រុងក្រចេះ ដែលទើបស្ថាបនាសាងសង់រួចជាស្ថាពរ។

សមិទ្ធផលទាំងនេះបាន​ប្រែក្លាយក្រុងក្រចេះឱ្យកាន់តែមានភាពស្រស់ស្អាត សោភណភាព និងអនាម័យល្អ ជាពិសេស សុខភាពប្រជាជន និងទាក់ទាញអ្នកទេសចរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់ទន្លេមេគង្គជំហានទី ៤ ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលមានក្រសួងសាធារណការនិងដឹកជញ្ជូនជាម្ចាស់គម្រោង ផ្តោតលើ​អនុ​គម្រោង​​​សំខាន់ៗចំនួន ៣។ ទី១ អនុគម្រោងកែលម្អក្រុងរួមមាន៖

-កែលម្អរូបព្រាបស
-ដាក់បង់អង្គុយ និងអំពូងភ្លើងបំភ្លឺតាមមាត់ទន្លេ
-រៀបកន្លែងហាត់ប្រាណ និងកន្លែងក្មេងលេង
-កែលម្អនាគបាញ់ទឹក។

ទី២-ការ​កែលម្អទីលានកប់សម្រាមចាស់ ឱ្យក្លាយទៅជាតំបន់បៃតង និងបរិស្ថានស្អាត និងអនុ​គម្រោង​​ទី៣– អនុគម្រោងសាងសង់បណ្ដាញលូនិងស្ថានីយបូមទឹកភ្លៀងក្រុងក្រចេះ។

លោក វ៉ា ថន អភិបាលខេត្តក្រចេះបានឲ្យដឹងថា កន្លែងហាត់ប្រាណ ទីកន្លែងសម្រាប់កុមារលេងបានរួចរាល់ រង្វង់មូលព្រាបស និងរង្វង់មូលនាគបាញ់ទឹកក៏បានរួចជាស្ថាពរ។ សមិទ្ធផលទាំងនេះ បាននាំឱ្យខេត្តក្រចេះកើនសម្រស់​បន្ថែមទៀត៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម