ព័ត៌មានអន្ដរជាតិ
ធ្លាក់ឡានក្រុងលើសទម្ងន់មួយគ្រឿងចូលជ្រោះ នៅប៉ាគីស្ថាន សម្លាប់មនុស្ស ៤០នាក់ របួស៨នាក់
មន្ត្រីក្នុងស្រុកឱ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបើកបរក្នុងល្បឿនលឿននិងមានមនុស្សច្រើនលើសលប់បានធ្លាក់ចេញពីផ្លូវ ចូលទៅក្នុងជ្រោះមួយ នៅឯភាគនិរតីប្រទេសប៉ាគីស្ថាន នាព្រឹកថ្ងៃសុក្រ ដោយសម្លាប់មនុស្ស ៤០នាក់ និងរបួស ៨នាក់ ដែលជាគ្រោះថ្នាក់ចរាចរណ៍ដ៏ធំបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AP ផ្សាយនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ។
អ្នកនាំពាក្យរដ្ឋាភិបាលខេត្ត Balochistan លោក Shahid Rind និយាយថា រថយន្តក្រុងនេះបានបាត់បង់ការគ្រប់គ្រង ហើយធ្លាក់ចូលទៅក្នុងជ្រោះនៅតំបន់ Dana Sar ជាតំបន់ដាច់ស្រយាលមួយនៅជិតព្រំដែនខេត្ត Balochistan និង Khyber Pakhtunkhwa ។

លោកបន្តថា រថយន្តក្រុងនេះមិនត្រឹមតែដឹកអ្នកដំណើរមួយឡានខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដឹកអ្នកដំណើរពីរថយន្តក្រុងមួយផ្សេងទៀតដែលបានខូចផងដែរ ទើបធ្វើឱ្យរថយន្តមានមនុស្សច្រើនលើសលប់។ ក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើការ ដើម្បីកំណត់អត្តសញ្ញាណអ្នកស្លាប់នៅក្នុងគ្រោះថ្នាក់នេះ»។
អ្នករស់រានមានជីវិតម្នាក់ក្នុងចំណោមអ្នករងរបួសបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកពីគ្រែមន្ទីរពេទ្យថា អ្នកដំណើរមួយចំនួនបានតវ៉ាបន្ទាប់ពីអ្នកបើកបរឈប់ ដើម្បីទៅយកមនុស្សពីរថយន្តក្រុងមួយផ្សេងទៀតដែលខូច ហើយកំពុងធ្វើដំណើរទៅកាន់តំបន Peshawar ។
លោកបន្ថែមថា៖ « ការឈ្លោះប្រកែកគ្នាបានកើតឡើង អំឡុងពេលនោះអ្នកដំណើរម្នាក់ត្រូវបានគេចោទប្រកាន់ថា បានចាប់កអ្នកបើកបរ។ មួយសន្ទុះក្រោយមក អ្នកបើកបរបានបាត់បង់ការគ្រប់គ្រងរថយន្តក្រុង បណ្តាលឱ្យធ្លាក់ចូលក្នុងជ្រោះ»។
យ៉ាងណា ការលើកឡើងនេះមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ ហើយប៉ូលិស កំពុងស៊ើបអង្កេត។
លោក Hazrat Wali Kakar អ្នកគ្រប់គ្រងរដ្ឋាភិបាលក្នុងតំបន់ និយាយថា ក្រុមអ្នកជួយសង្គ្រោះបានដឹកជញ្ជូនអ្នករងរបួសនិងអ្នកស្លាប់ទៅកាន់មន្ទីរពេទ្យក្បែរនោះ។
បើតាម មន្ត្រីជួយសង្គ្រោះថា រថយន្តក្រុងនេះដឹកអ្នកដំណើរចំនួន ៤៨ នាក់ ពេលថ្លាក់ចូលជ្រោះ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


