ព័ត៌មានអន្ដរជាតិ
អាមេរិករងការចោទថា ធ្វើយុទ្ធនាការបន្ទុកបង្អាក់ប្រទេសផ្សេងៗមិនឲ្យចូលរួមបុណ្យសពអតីតមេដឹកនាំអ៊ីរ៉ង់
បណ្តាញសារព័ត៌មានអ៊ីរ៉ង់បានផ្សព្វផ្សាយថា សហរដ្ឋអាមេរិក បានធ្វើយុទ្ធនាការបន្ទុចបង្អាក់ប្រទេសផ្សេងៗមិនឲ្យបញ្ជូនប្រតិភូតំណាងប្រទេសរបស់ពួកគេទៅចូលរួមក្នុងពិធីបុណ្យកាន់ទុក្ខអតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដែលជាពិធីបុណ្យកាន់ទុក្ខដ៏ធំមួយ ក្រោយការសម្លាប់ក្នុងការវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាលពីចុងខែកុម្ភៈ។

ទីភ្នាក់ងារព័ត៌មាន WANA (West Asia News Agency) បានផ្សាយថា ប្រភពផ្តល់ព័ត៌មានជាន់ខ្ពស់មួយបាននិយាយថា សហរដ្ឋអាមេរិកបានចាប់ផ្តើមយុទ្ធនាការការទូតដ៏ទូលំទូលាយមួយក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ក្នុងគោលបំណងបង្អាក់ទឹកចិត្តប្រទេសនានាពីការចូលរួមក្នុងពិធីមួយដែលធ្វើឡើងជាកិត្តិយសដល់មេដឹកនាំដែលបានស្លាប់បាត់បង់ជីវិតរបស់អ៊ីរ៉ង់។
យោងតាមប្រភពដដែល មន្ត្រីសហរដ្ឋអាមេរិកបានអនុវត្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលក្នុងរយៈពេលប្រាំថ្ងៃកន្លងមកនេះ ដើម្បីកាត់បន្ថយកម្រិតនៃការចូលរួមរបស់អន្តរជាតិនៅក្នុងព្រឹត្តិការណ៍នេះ។ ប្រភពបានបញ្ជាក់ថា នៅថ្ងៃទី២៦ ខែមិថុនា រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានចេញសេចក្តីណែនាំជាសម្ងាត់មួយទៅកាន់ស្ថានទូត និងបេសកកម្មការទូតអាមេរិក ដោយណែនាំពួកគេឱ្យប្រើគ្រប់បណ្តាញ និងសមត្ថភាពដែលមានដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលម្ចាស់ផ្ទះមិនឲ្យចូលរួមក្នុងពិធីនេះ។
តាមការផ្សព្វផ្សាយនោះ ប្រភពដែលផ្តល់ព័ត៌មាននោះ បាននិយាយថា សេចក្តីណែនាំបានសង្កត់ធ្ងន់ថា ការចូលរួមរបស់មន្ត្រីបរទេសនៅក្នុងពិធីដែលទាក់ទងនឹងមេដឹកនាំអ៊ីរ៉ង់ នឹងត្រូវបានចាត់ទុកដោយទីក្រុងវ៉ាស៊ីនតោនថា ជា «ទង្វើមិនរាក់ទាក់ (unfriendly act) » ហើយអាចនាំមកនូវផលវិបាកសម្រាប់ទំនាក់ទំនងទ្វេភាគីជាមួយសហរដ្ឋអាមេរិក។
សារព័ត៌មានអ៊ីរ៉ង់នោះ បានបន្តថា លើសពីនេះ អ្នកការទូតអារ៉ាប់ពីររូប ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិកបានពិភាក្សាដោយផ្ទាល់ជាមួយសមភាគីរបស់ខ្លួននៅក្នុងប្រទេសអារ៉ាប់យ៉ាងតិចប្រាំ។
សេចក្តីរាយការណ៍ក៏បានបញ្ជាក់ផងដែរថា ឯកអគ្គរដ្ឋទូតអាមេរិកមួយចំនួននៅបណ្តាប្រទេសអាហ្វ្រិកបានព្រមានយ៉ាងច្បាស់ថា ការចូលរួមនៅក្នុងពិធីនេះអាចប៉ះពាល់ដល់ជំនួយអភិវឌ្ឍន៍អាមេរិកដល់រដ្ឋទាំងនោះ។ យោងតាមព័ត៌មានដែលបានផ្តល់ឱ្យ ប្រទេសអាហ្រ្វិកខាងជើងដ៏សំខាន់មួយត្រូវបានគេរាយការណ៍ថាបានសម្រេចចិត្តកាត់បន្ថយកម្រិតតំណាងរបស់ខ្លួនដោយសារតែការព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាចកើតមានសម្រាប់ទំនាក់ទំនងទ្វេភាគីរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន។
ប្រភពបានបន្តទៀតថា ការវាយតម្លៃបានចង្អុលបង្ហាញយ៉ាងហោចណាស់ប្រទេសចំនួន ១៣ រួមទាំងរដ្ឋមួយចំនួននៅអឺរ៉ុបខាងកើត បណ្តាប្រទេសអាហ្វ្រិកមួយចំនួន រដ្ឋអារ៉ាប់មួយចំនួននៅក្នុងតំបន់ឈូងសមុទ្រពែក្ស និងបណ្តាប្រទេសអាស៊ីបូព៌ាសំខាន់ៗមួយចំនួន ដោយនៅទីបំផុត ពួកគេបានសម្រេចចិត្តមិនចូលរួមក្នុងពិធីក្រោមសម្ពាធរបស់សហរដ្ឋអាមេរិក។
យោងតាមប្រភពបានឱ្យដឹងថា ប្រទេសមួយចំនួនដែលជ្រើសរើសមិនចូលរួម ក្រោយមកបានផ្ញើសារតាមរយៈបណ្តាញការទូត និងអន្តរការី ដើម្បីពន្យល់ពីតួនាទីរបស់ពួកគេ។ រដ្ឋាភិបាលជាច្រើនក៏បានស្នើឱ្យអ្នកការទូតរបស់ពួកគេដែលឈរជើងរួចហើយនៅក្នុងទីក្រុងតេហេរ៉ង់ចូលរួមជំនួសពួកគេ ទោះបីជាការរៀបចំទាំងនោះត្រូវបានគេរាយការណ៍ថា មិនត្រូវបានទទួលយកដោយភាគីអ៊ីរ៉ង់ក៏ដោយ។
ប្រែសម្រួល៖ រើយ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


