ព័ត៌មានជាតិ
ពលរដ្ឋក្រុងសៀមរាប ស្នើដល់ថ្នាក់ដឹកនាំជួយពន្លឿនជួសជុលផ្លូវលំមួយខ្សែក្នុងសង្កាត់ជ្រាវ ដែលកំពុងខូចខាតស្ទើរទាំងស្រុង
ផ្លូវលំមួយខ្សែដែលមានប្រវែង ៣២០០ម៉ែត្រ ទទឹង៨ម៉ែត្រ លាតសន្ធឹងពីចំណុចផ្លូវក្រវ៉ាត់ក្រុងទី២ ក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប បានរងការខូចខាតស្ទើរទាំងស្រុង ធ្វើឲ្យលំបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង។ ប្រជាពលរដ្ឋ បានទទូចស្នើសុំដល់ក្រុមហ៊ុន សែន គីរី អេកូផាក ឯ.ក និងអាជ្ញាធរខេត្តសៀមរាប ជួយពន្លឿនការជួសជុលឡើងវិញ ដើម្បីឱ្យការធ្វើដំណើរមានភាពងាយស្រួល។

ប្រជាជាពលរដ្ឋដែលរស់ភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បានលើកឡើងក្នុងវេទិកា មួយនាព្រឹកថ្ងៃទី០៥ ខែកក្កដា ថា ពេលត្រូវធ្វើដំណើរឆ្ពោះទៅទីរួមខេត្តម្តងៗ គាត់តែងតែយកផ្លូវលំមួយខ្សែនេះសម្រាប់ធ្វើដំណើរទៅមក។ ប៉ុន្តែកាធ្វើដំណើរនោះ មិនមានភាពងាយស្រួលនោះទេ ពោលគឺមានការលំបាកខ្លាំងណាស់ ព្រោះផ្លូវនេះបើរដូវប្រាំងផ្លូវមានសភាពហុយ ចំណែរដូវវស្សាវិញ គឺផ្លូវមានសភាពបែកភក់រអិលលំបាកខ្លាំង។ ពលរដ្ឋស្នើដល់ក្រុមហ៊ុន និងអាជ្ញាធរថ្នាក់ខេត្ត មេត្តាជួយពន្លឿននៃការជួសជុលផ្លូវនេះឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរទៅមក ក៏ដូចជា ដឹកកសិផលផ្សេងៗឲ្យមានការងាយស្រួល។ ប្រជាពលរដ្ឋក្នុងភូមិជ្រាវ សង្ឃឹមថា ថ្នាក់ដឹកនាំខេត្ត ក៏ដូចជារាជរដ្ឋាភិបាល នឹងធ្វើផ្លូវនេះឲ្យមានភាពប្រសើរឡើង។

ជុំវិញទុក្ខលំបាកពលរដ្ឋក្នុងការធ្វើដំណើរនេះ លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានលើកឡើងថា ផ្លូវនេះមានការលំបាកហើយ ដោយក្រុមហ៊ុន សែន គីរី អេកូផាក ឯ.ក បានសន្យាថា នឹងជួសជុលឡើងវិញ ព្រោះក្រុមហ៊ុននេះបានប្រើប្រាស់ផ្លូនេះដើម្បីដឹកដី។ តែការសន្យារបស់ក្រុមហ៊ុនហាក់បីដូចជាស្ងាត់ឈឹង។

សូមជ្រាបថា ផ្លូវដីស លាយគ្រួសក្រហមនេះមានប្រវែង ៣២០០ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថិតក្នុងភូមិស្ត្រក្រុងសៀមរាប បានរងការខូចខាតជាច្រើនឆ្នាំមកហើយ ដោយក្រុមកាយយកអាចម៍ដីលក់បានប្រើប្រាស់ផ្លូវនេះ ធ្វើឲ្យខូចខាត៕
អត្ថបទ៖ ជុន កុសល



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


