ព័ត៌មានអន្ដរជាតិ
លោក ត្រាំ នឹងជួបមេដឹកនាំ អ៊ុយក្រែន និងស៊ីរី អំឡុងពេលចូលរួមកិច្ចប្រជុំកំពូលណាតូ នៅតួកគី
សេតវិមានបានប្រកាសកាលពីថ្ងៃទី៥ ខែកក្កដា ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងជួបពិភាក្សាជាមួយសមភាគីអ៊ុយក្រែន និងស៊ីរី នៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅក្នុងប្រទេសតួកគី នៅសប្តាហ៍នេះ ខណៈដែល លោកកំពុងស្វែងរកការវិវត្តទៅមុខក្នុងការដោះស្រាយជម្លោះសំខាន់ៗទាំងពីរ។

យោងតាមសារព័ត៌មាន cnbc, អ្នកនាំពាក្យសេតវិមាន លោកស្រី Anna Kelly បានថ្លែងប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា «នៅរសៀលថ្ងៃពុធ ប្រធានាធិបតីត្រាំ នឹងចូលរួមក្នុងជំនួបទ្វេភាគីជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី និងប្រធានាធិបតីនៃសាធារណរដ្ឋអារ៉ាប់ស៊ីរី លោក al-Sharaa»។
ជំនួបរវាងលោកត្រាំ ជាមួយលោក ហ្សេលេនស្គី នៅក្នុងទីក្រុងអង់ការ៉ា (Ankara) កើតឡើងចំពេលមានការខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើង ដើម្បីបញ្ចប់សង្គ្រាមឈ្លានពានដ៏រ៉ាំរ៉ៃ និងស្ទើរតែជាប់គាំងនៅអ៊ុយក្រែន ដែលរុស្ស៊ីបានចាប់ផ្តើមកាលពីជិត៤ឆ្នាំកន្លះមុន។
មន្ត្រីជាន់ខ្ពអាមេរិកម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានផ្តល់ព័ត៌មានបន្ថែមអំពីជំនួបជាមួយលោក ហ្សេលេនស្គី ថា «ជាក់ស្តែង ប្រធានាធិបតីកំពុងជួបជាមួយគាត់ ដើម្បីពិភាក្សាអំពីរបៀបដែលយើងអាចបញ្ចប់សង្គ្រាម។ នោះជាអាទិភាពរបស់លោក អស់រយៈពេលជាយូរមកហើយ»។ មន្ត្រីរូបនេះបានបន្តថា លោក ត្រាំ នឹង បន្តពិភាក្សា ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បន្ទាប់ពីជំនួបនោះ។
លោកត្រាំ និងលោក ហ្សេលេនស្គី បានជួបគ្នាចុងក្រោយបំផុតក្នុងកិច្ចប្រជុំកំពូល G7 នៅក្នុងប្រទេសបារាំងកាលពីខែមិថុនា ដែលនៅពេលនោះបណ្តាមេដឹកនាំបានព្រមព្រៀងគ្នាបង្កើនសម្ពាធលើរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែន។ ប៉ុន្តែ លោកត្រាំ ក៏ធ្លាប់មានទំនាក់ទំនងតានតឹងជាមួយមេដឹកនាំអ៊ុយក្រែនរូបនេះផងដែរ ជាពិសេសអំឡុងពេលមានការប្រកែកគ្នាយ៉ាងខ្លាំងក្លានៅការិយាល័យ Oval Office កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ដែលនៅពេលនោះ ត្រាំ បាននិយាយថា ហ្សេលេនស្គី ខ្វះ «សន្លឹកបៀរ» (ប្រៀបដូចជាខ្វះប្រៀប) ក្នុងការឈ្នះសង្គ្រាម។
ដោយឡែក ជំនួបជាមួយប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa កើតឡើងបន្ទាប់ពីលោក ត្រាំបានផ្តល់យោបល់ដដែលៗថា ទីក្រុងដាម៉ាស អាចចូលរួមផ្នែកយោធានៅក្នុងប្រទេសលីបង់ ដែលជាកន្លែងអ៊ីស្រាអែល និងក្រុមហេសបូឡា កំពុងធ្វើសង្គ្រាមនឹងគ្នា។
គួរបញ្ចាក់ដែរថា មុនឈានដល់កិច្ចប្រជុំណាតូ នេះ លោក ហ្សេលេនស្គី បានទូរស័ព្ទទៅអបអរសាទរលោក ត្រាំ ក្នុងថ្ងៃបុណ្យឯករាជ្យជាតិអាមេរិក កាលពីថ្ងៃទី ៤ ខែកក្កដា ដោយប្រមុខមេដឹកនាំអ៊ុយក្រែន បានបង្ហាញក្តីសង្ឃឹមជាថ្មីថា សង្គ្រាមជិត៥ឆ្នាំនេះ មានឱកាសពិតប្រាកដក្នុងការឈានទៅរកការបញ្ចប់៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
លោក ពូទីន ចេញព្រមានទីក្រុងកៀវ និង«អ្នកញុះញង់» ជុំវិញការវាយប្រហារលើជនស៊ីវិល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


