Connect with us

កីឡា

ក្លិបនៅប្រេស៊ីល ២ កំពុងតាមចុះកុងត្រាយកអ្នកចាំទី Vozinha ក្រោយបង្ហាញសមត្ថភាពល្អនៅ World Cup

បានផុស

នៅ

ក្លិបនៅលីគទី ២ របស់ប្រទេស ប្រេស៊ីល ចំនួន ២ កំពុងប្រជែងគ្នាចង់បានអ្នកចាំទីចាស់វស្សារបស់ ជម្រើសជាតិ កាបវែរ កីឡាករ Vozinha បន្ទាប់ពីបង្ហាញសមត្ថភាពល្អគួរឱ្យកត់សម្គាល់នៅ World Cup 2026។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹង ថា បច្ចុប្បន្នមានក្លិបចំនួន ២ មកពីលីគទី ២ ប្រេស៊ីល កំពុងចង់បានអ្នកចាំទីវ័យ ៤០ ឆ្នាំ Vozinha រួមមានក្លិប Atlético Clube Goianiense និង Avaí FC។ ក្លិបទាំង ២ នេះ បានទាក់ទងដោយផ្ទាល់ទៅកាន់អ្នកចាំទីវ័យ ៤០ ឆ្នាំតែម្តង។

គិតត្រឹមពេលនេះ អ្នកចាំទី Vozinha មិនទាន់មានក្លិបថ្មីលេងនៅឡើយទេ បន្ទាប់ពីអស់សុពលភាពកុងត្រាជាមួយក្លិប Chaves នៃលីគទី ២ ប្រទេស​ព័រទុយហ្គាល់ កាលពីថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២៦។ ថ្វីដ្បិតបច្ចុប្បន្នអ្នកចាំទីរូបនេះមានវ័យចំណាស់ និងកំពុងក្លាយជាកីឡាករមិនមានតម្លៃខ្លួនក៏ដោយ ប៉ុន្តែរូបគេបានបង្ហាញសមត្ថភាពសឹងមិននឹកស្មាននៅ World Cup 2026។

អ្នក​ចាំទី Vozinha បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង តាមរយៈការជួយសង្គ្រោះបាល់ដល់ទៅ ៧ លើក អំឡុងការប្រកួត ដែល កាបវែរ ស្មើគ្នាជាមួយ អេស្ប៉ាញ ០-០។ រឿងដ៏ភ្ញាក់ផ្អើលបំផុត គឺរូបគេបានសង្គ្រោះបាល់បានចំនួន ៨ លើក រហូតជួយឱ្យ កាបវែរ ស្មើ អាហ្សង់ទីន នៅវគ្គ ៣២ ក្រុមក្នុងរយៈពេល ៩០ នាទី ១-១ ប៉ុន្តែបានចាញ់នៅម៉ោងបន្ថែម ១៥ នាទី ២ ដង ២-៣។

សមត្ថភាពដ៏អស្ចារ្យបែបនេះ បានធ្វើឱ្យពិភពលោកចាប់អារម្មណ៍ជាខ្លាំងទៅលើអ្នកចាំទី Vozinha ប៉ុន្តែអ្វីដែលសោកស្តាយ គឺកីឡាករមានវ័យ ៤០ ឆ្នាំទៅហើយ ដែលវ័យនេះកំពុងឈានដល់ពេលវេលាជិតនឹងបញ្ចប់អាជីព។ ដូច្នេះហើយ ទើបមិនមានក្លិបធំៗនៅ អឺរ៉ុប ចាប់អារម្មណ៍កីឡាកររូបនេះ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម