Connect with us

ចរាចរណ៍

Update៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ២ ផ្ដាច់ជីវិតមនុស្ស៣នាក់ និងរងរបួសម្នាក់

បានផុស

នៅ

ករណីគ្រោះថ្នាក់ចរាចរណ៍បុករះលើផ្លូវជាតិលេខ២ ស្រុកសំរោង កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានឆក់យកជីវិតមនុស្ស ៣នាក់ និងរបួស ១នាក់ ខណៈអ្នកបើកបររថយន្ដបង្កគេចខ្លួនបាត់។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅចំណុចភូមិតាយឹង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមព័ត៌មានបឋមពីសមត្ថកិច្ច បានឱ្យដឹងថា គ្រោះថ្នាក់នេះបានបណ្តាលឱ្យជនរងគ្រោះជាមនុស្សប្រុសចំនួន ៣នាក់ស្លាប់នៅកន្លែង ខណៈបុរសម្នាក់ទៀតរងរបួសកម្រិតមធ្យម និងត្រូវបានក្រុមសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី។

សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ វាស់វែង និងសម្រួលចរាចរណ៍ ខណៈសពជនរងគ្រោះត្រូវបានរក្សាទុករង់ចាំប្រគល់ជូនក្រុមគ្រួសារ។ ជុំវិញមូលហេតុនៃគ្រោះថ្នាក់ និងអត្តសញ្ញាណជនរងគ្រោះ សមត្ថកិច្ចជំនាញកំពុងបន្តធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីកំណត់មូលហេតុពិតប្រាកដ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម