សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អង់គ្លេស សម្រេចបានជាង ៥០០ លានដុល្លារ នៅឆមាសទី១ ឆ្នាំនេះ
ការដោះដូរទំនិញទ្វេភាគីកម្ពុជា-អង់គ្លេស សម្រេចបាននូវទំហំទឹកប្រាក់ជាង ៥០០ លានដុល្លារ នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ ថយចុះ ១,៥% ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

ទិន្នន័យរបស់ GDCE បង្ហាញថា គិតចាប់ពីខែមករា ដល់ខែមិថុនា ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អង់គ្លេសសរុបចំនួន ៥០៧ លានដុល្លារ ក្នុងនោះកម្ពុជានាំទំនិញចេញទៅអង់គ្លេសមានទំហំទឹកប្រាក់ ៤៧៨ លានដុល្លារ ថយចុះ ២,៣% ចំណែកអង់គ្លេសនាំចូលមកវិញមានតម្លៃ ២៩ លានដុល្លារ កើន ១៣,៧%។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរបស់កម្ពុជាអាស្រ័យទៅលើទីផ្សារដែលយើងមានស្រាប់ ដែលមាន EBA នឹងកិច្ចព្រមពៀងផ្សេងៗ ជាមួយកូរ៉េ ចិន អង់គ្លេស ដែលនឹងធ្វើឱ្យពាណិជ្ជកម្មមានកំណើននៅពេលខាងមុខ។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា កម្ពុជា និងចក្រភពអង់គ្លេសមានទំនាក់ទំនងជិតស្និទ្ធលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។
នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អង់គ្លេស មានតម្លៃ សរុបប្រមាណជាង ១,០៦ ពាន់លានដុល្លារ កើនឡើង ៥,៧% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅអង់គ្លេសមានទំហំ ១,០១ ពាន់លានដុល្លារ ចំណែកអង់គ្លេសនាំមកវិញមានតម្លៃ ៥៤ កើនឡើង ២,២% ចុះជាង ២%៕
អត្ថបទ៖ ឡេង ដេត
-
កីឡា៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


