កីឡា
ជើងខ្លាំងការ៉ាតេ សូត ផានិត ឈ្នះរហូតដល់ ៤ប្រកួតទើបទទួលបានមេដាយមាសលើវិញ្ញាសាប្រយុទ្ធនៅវៀតណាម
កីឡាករការ៉ាតេជម្រើសជាតិកម្ពុជា សូត ផានិត ថារូបគេប្រកួតរហូតដល់ទៅ ៤ប្រកួតឯណោះទើបឈ្នះបានមេដាយមាសលើវិញ្ញាសាប្រយុទ្ធក្រោម ៧៥គីឡូក្រាមនៅក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១៣ ឆ្នាំ២០២៦ ប្រទេសវៀតណាម។

កីឡាករ សូត ផានិត
កីឡាករ សូត ផានិត បានលើកឡើងថា រូបគេពិតជារំភើបចំពោះជ័យជម្នះមួយនេះសម្រាប់ជូនប្រទេសកម្ពុជា ប្រជាជនខ្មែរទាំងអស់។ កន្លងមករូបគេមិនធ្លាប់ឈ្នះមេដាយមាសអន្តរជាតិនោះឡើយ ដូច្នេះជាលើកទី១ សម្រាប់ខ្លួនគឺពិតជាមានក្ដីរំភើប និងមានមោទកភាពនៃការខំប្រឹងប្រែងហ្វឹកហាត់នាពេលកន្លងមក។
ជើងខ្លាំងរបស់កម្ពុជាខាងលើបន្ថែមទៀតថា ការប្រកួតលើវិញ្ញាសាក្រោម ៧៥គីឡូក្រាមនេះគឺមាន ៨ប្រទេសចូលរួមប្រកួតប្រែង។ រូបគេត្រូវឆ្លងកាត់ការប្រកួតរហូតដល់ទៅ ៤ប្រកួតទើបអាចឈ្នះមេដាយមាស។ ប្រកួតវគ្គផ្ដាច់ព្រ័ត្រគឺប៉ះកីឡាករហ្វីលីពីន និងបានបន្តយកឈ្នះរហូតទទួលបានមេដាយមាសនេះជូនកម្ពុជាតែម្ដង។

កីឡាករ សូត ផានិត
និយាយពីបទពិសោធដណ្ដើមបានមេដាយមាសនេះគឺសំខាន់បំផុតនោះការតាំងអារម្មណ៍ឲ្យស្ងប់ផ្ដោតតែលើការប្រកួតតែប៉ុណ្ណោះ និងមិនគិតតែចង់ឈ្នះខ្លាំងពែកវាយដោយបច្ចេកទេសច្បាស់ៗមិនកញ្ជ្រោលពិសេសមិនខ្លាចក្នុងការប្រកួត។


សូត ផានិត និងកីឡាករ៣ប្រទេសជាប់ចំណាត់ថ្នាក់
បញ្ជាក់ដែរថា កីឡាករ សូត ផានិត ឈ្នះមេដាយមាសលើវិញ្ញាសាប្រយុទ្ធក្រោម ៧៥គីឡូក្រាមក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១៣ នៅប្រទេសវៀតណាម។ ការប្រកួតនេះធ្វើឡើងពីថ្ងៃទី៦ ដល់ ១២ ខែកក្កដា ឆ្នាំ២០២៦៕


អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


