Connect with us

សន្តិសុខសង្គម

នគរបាលខណ្ឌ ៧ មករា ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពយ៉ាងសកម្មគាស់កញ្ចក់រថយន្ត

បានផុស

នៅ

នគរបាលខណ្ឌ ៧ មករា បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាយ៉ាងសកម្ម ពាក់ព័ន្ធ ៣ ករណី លួចកញ្ចក់រថយន្ត និង ម៉ូតូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ២ រសៀល ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៦ ស្ថិតនៅចំណុចមុខផ្សារចាស់ ផ្លូវ ១៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ចាន់ ទូច ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។

ប្រភពពីនគរបាល បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំពី លោកវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ ៧ មករា បានបញ្ជាកម្លាំងនគរបាលបើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធ ៣ ករណី ដែលជាមុខសញ្ញាលួចយ៉ាងសកម្ម។ ក្នុងនោះ ករណីទី១.លួចម៉ូតូ ១ គ្រឿង នៅសង្កាត់មនោរម្យ ខណ្ឌ ៧ មករា , ករណីទី២.កាលពីវេលាម៉ោង ៧ និង ១០ នាទីយប់ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ បានធ្វើសកម្មភាពលួចកញ្ចក់ឡាន នៅត្រង់ចំណុចសង្កាត់បឹងព្រលឹត ខណ្ឌ ៧ មករា រាជធានីភ្នំពេញ , និង ករណីទី៣.ធ្វើសកម្មភាពលួចកញ្ចក់ឡាន នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាននគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌ ៧ មករា ធ្វើការសាកសួរ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម