ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារអប់រំនិងដាស់តឿនយ៉ាងស៊ីជម្រៅមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេច អមដោយវីដេអូដែលផលិតដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ស្តីពី «រឿងបណ្ឌិតនិងអ្នកអុំទូក» ដើម្បីជាការក្រើនរំលឹកដល់អ្នកវិភាគមួយចំនួនតូចដែលកំពុងវក់វីនឹងការបញ្ចេញមតិ រហូតអាចប៉ះពាល់ដល់កិច្ចការសម្ងាត់ជាតិ។
នៅក្នុងសំណេរនោះ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ពីការប្រែប្រួលនៃនិន្នាការសង្គម ដោយសម្តេចបានលើកឡើងថា កាលពីប៉ុន្មានឆ្នាំមុន នៅក្នុងប្រទេសសំបូរទៅដោយ «គ្រូជោគជ័យ» បន្ទាប់មកក៏សំបូរទៅដោយ «ព្រហ្ម ឥសី គ្រូបារមី និងគ្រូទាយ»។ ដោយឡែក នាពេលបច្ចុប្បន្ននេះ បែរជាសំបូរទៅដោយ «អ្នកវិភាគគ្រប់គ្រឿងនិងគ្រប់រឿង» រហូតដល់មានការវិភាគខ្វែងគំនិតគ្នាឯងថែមទៀតផង។
ទោះជាយ៉ាងណា សម្តេចតេជោបានគូសបញ្ជាក់ថា ការខុសគ្នាផ្នែកមតិយោបល់ គឺជាដំណើរធម្មតានៃការយល់ដឹងរបស់មនុស្សជាតិ និងជាផ្នែកមួយនៃការតស៊ូមតិនៃដំណើរការលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែ អ្វីដែលសម្តេចចង់រំលឹកនោះគឺ៖
«សូមកុំទុកឲ្យការខុសគ្នានូវមតិនេះ បំផ្លាញនូវអង្គឯកភាពនៃស្ថាប័នជាតិ ដែលបំពេញការងារជាប្រចាំជូនជាតិនិងប្រជាជន។»
សម្តេចតេជោបានប្រៀបធៀបទៀតថា ការខុសគំនិតគ្នាជាមួយក្រុមប្រឆាំង ទោះបីជាត្រូវប្រើពេលរាប់សិប ឬរាប់រយឆ្នាំទៀត ក៏មិនអាចមានឥទ្ធិពលលើកិច្ចការងារអភិវឌ្ឍន៍ប្រទេសនោះឡើយ។

សម្តេចបានកោតសរសើរដល់បញ្ញាវ័ន្តនៅក្នុងស្ថាប័នជាតិមួយចំនួន ដែលពួកគាត់មិនសូវបញ្ចេញមតិជាពាក្យសម្តីឡើយ ប៉ុន្តែបានបញ្ចេញសកម្មភាពជាក់ស្តែងដើម្បីបម្រើប្រជាជន ដោយសម្តេចបានប្រើល្បះដកស្រង់ដ៏មានន័យថា «ទោះមាន់មិនរងាវ ក៏ព្រះអាទិត្យនៅតែរះដែរ»។
ទន្ទឹមនឹងនេះ ប្រធានព្រឹទ្ធសភា ក៏បានដាក់ចេញនូវសំណូមពរ និងការហាមឃាត់សំខាន់ៗចំពោះបណ្តាអ្នកវិភាគទាំងឡាយថា គួរជៀសវាងដាច់ខាតនូវការយកបញ្ហាយោធា និងសន្តិសុខជាតិ មកវិភាគដាក់ក្បាលមីក្រូហ្វូនហើយផ្សព្វផ្សាយជាសាធារណៈ ព្រោះវាជារឿងសម្ងាត់របស់ជាតិ។
សម្តេចបានណែនាំថា ប្រសិនបើមានអនុសាសន៍ល្អៗចង់ជួយដល់ស្ថាប័នជាតិ គួរតែធ្វើឡើងតាមរយៈការប្រជុំបិទទ្វារ ឬផ្ញើលិខិតផ្ទាល់ជូនទៅស្ថាប័ននោះ ទើបជាការប្រសើរ។
នៅចុងបញ្ចប់នៃសារ សម្តេចតេជោ ហ៊ុន សែន បានបង្វែរអារម្មណ៍អ្នកលេងបណ្តាញសង្គមឱ្យទស្សនាវីដេអូ AI ដែលលោក ប៉ែន ប៊ុនរត្ឋ័ បានផ្ញើជូនសម្តេច ដែលជារឿងគតិលោកអប់រំដ៏មានតម្លៃរវាង «បណ្ឌិត និងអ្នកអុំទូក» ព្រមទាំងបានរំលឹកបែបកំប្លែងលាយឡំស្នាមញញឹម ទៅកាន់អ្នកគាំទ្រកុំឱ្យភ្លេចទស្សនាការប្រកួតបាល់ទាត់នៅម៉ោង ៤ ទៀបភ្លឺ ផងដែរ៕
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
នយោបាយ២២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


