កីឡា
អបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
ក្រុមបាល់ទាត់ជម្រើសជាតិ អង់គ្លេស ទទួលបានចំណាត់ថ្នាក់លេខ ៣ ក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក FIFA World Cup ឆ្នាំ ២០២៦ បន្ទាប់ពីបានយកឈ្នះ បារាំង ដោយលទ្ធផល ៦-៤ សម្រាប់ការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣ នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ ២០២៦។

វាជាការប្រកួតដ៏ជក់ចិត្ត និងបង្កើតភាពរីករាយយ៉ាងខ្លាំងតាមរយៈគ្រាប់បាល់ស៊ុតគ្នាទៅវិញទៅមក។ ការប្រកួតវគ្គទី១ អង់គ្លេស រកបាន ៤ គ្រាប់ដោយមិនឲ្យតដៃរួចឡើយដើម្បីនាំមុខ ៤-០ ដោយកីឡាករ ៣ នាក់ផ្សេងគ្នាគឺ Declan Rice នៅនាទី៣ Ezri Konsa នៅនាទី១៨ និងBukayo Saka នៅនាទី៣៧ និង៤៥+១។

ចូលវគ្គទី២ បារាំង បានវាយបកវិញដោយរកបាន ៣ គ្រាប់ ដើម្បីតាមពីក្រោយ ៣-៤ ដោយកីឡាករ Kylian Mbappe ពីរគ្រាប់នៅនាទី ៤៨ និង ៦៦ និង ១ គ្រាប់ទៀតដោយកីឡាករBradley Barcola នៅនាទី៥៤។

នៅមិនស្ងប់ស្ងាត់គ្រាប់បាល់ត្រឹម ៣-៤ ទេ ប៉ុន្តែនៅចុងម៉ោងកើតមាន ៣ គ្រាប់ស្ទើរមិនគួរឲ្យជឿ។ អង់គ្លេស ទទួលបានពិន័យស៊ុត ១១ ម៉ែត្រដែលកីឡាករ Bukayo Saka ស៊ុតបានសម្រេចនៅនាទី ៨៤ ខណៈបារាំងរកបាន១គ្រាប់ទៀតដោយកីឡាករ Ousmane Dembele នៅនាទី ៩០+៦ ហើយជិតនឹងបញ្ចប់ទៅហើយគឺនៅនាទី៩០+៨ អង់គ្លេស រកបាន ១ គ្រាប់ទៀតដោយកីឡាករ Jude Bellingham។

ចប់ការប្រកួត អង់គ្លេស ទទួលបានជ័យជម្នះលើបារាំងដោយលទ្ធផល ៦-៤ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ ៣ (មេដាយសំរិទ្ធ) ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦៕







អត្ថបទ៖ វិរបុត្រ
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


