Connect with us

ព័ត៌មានជាតិ

ជប៉ុន​ផ្តល់​រថយន្ត​គិលាន​ស​សង្គ្រោះ​ចំនួន​៣៥​គ្រឿង ដល់​ក្រសួងសុខាភិបាល

បានផុស

នៅ

រដ្ឋាភិបាល​ជប៉ុន បាន​ប្រគល់​រថយន្ត​ពេទ្យ​ចំនួន​៣៥​គ្រឿង ដល់​ក្រសួងសុខាភិបាល ហើយ​ពិធី​ពិធី​ប្រគល់ និង​ទទួល​រថយន្ត​គិលានសង្គ្រោះ​ទាំង​៣៥​គ្រឿង បាន​ឡើង​កាលពី រសៀល​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២១​នេះ នៅ​ឃ្លាំង​ឱសថ​កណ្តាល នៃ​ក្រសួងសុខាភិបាល ក្រោម​វត្តមាន​របស់​លោក​ស្រី​វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង លោក កា​រិ​ម៉ា​តា អា​ត្សឹ​ស៊ី ឧ​ប​ទូត នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា នា​ល្ងាច​ថ្ងៃ​សុក្រ​នេះ ហើយ​ស្ថានទូត​សង្ឃឹមថា ការ​ផ្គត់ផ្គង់​រថយន្ត​ទាំងនេះ នឹង​អាចជួយ​ដល់​ភាគី​ពាក់ព័ន្ធ​ផ្នែក​សុខាភិបាល​កម្ពុជា ដើម្បី​កំពុង​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ជំងឺ​កូ​វីដ​១៩។

បើ​តាម​ស្ថានទូត ប្រទេស​ជប៉ុន​បាន​សន្យាថា នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ផ្តល់នូវ​ឧបករណ៍​ចាំបាច់​នានា តាម​សេចក្តីត្រូវការ​របស់​ក​ម្ពុ​ជា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម