កូវីដ-១៩
WingMall អនុញ្ញាតសប្បុរសជនអាចទិញស្បៀងជួយដល់ជនរងគ្រោះដោយជំងឺកូវីដ-១៩
នៅក្នុងកាលៈទេសៈនេះ យើងដឹងថាអ្នកណាក៏មានភាពតានតឹងដែរ ប៉ុន្តែក៏ជឿជាក់ថា យើងខ្ញុំអាចចែករំលែកក្តីសង្ឃឹមដល់អ្នកដែលទីទាល់បំផុតបាន។ ដូច្នេះ វីង បានបង្កើតជាកម្មវីធី កុម្ម៉ង់អាហារសប្បុរស នៅលើវីងម៉ល(WingMall) ដើម្បីចែកជូនដល់បងប្អូនខ្វះខាត ។
សប្បុរសជនទាំងឡាយ អាចធ្វើការបញ្ជាទិញ អង្ករ មី ត្រីខ ទឹកត្រី និងម្ហូបអាហារជាច្រើនផ្សេងទៀតតាមរយៈ វីងម៉លក្នុងកម្មវិធីស្មាតហ្វូនវីង (Wing App)អ្នកនិងអាចជ្រើសរើសទីតាំងដែលមានអ្នកខ្វះខាតជាច្រើនដូចជា ផ្សារចាស់ ផ្សារកណ្ដាល វត្តនាគវន្ត័ មុខវាំង ឬអាចផ្តល់លេខទំនាក់ទំនង ហើយក្រុមអ្នកដឹកជញ្ជូនវីងម៉ល នឹងនាំយកអាហារនិងសម្ភារៈទាំងនោះចែកជូនដល់អ្នកខ្វះខាតពិតប្រាកដដោយឥតគិតថ្លៃសេវា។

លោកស្រី សួស ពៅមាលា ប្រធានជាន់ខ្ពស់ ប្រតិបត្តិអាជីវកម្ម វីងម៉លបានមានប្រសាសន៍ថា៖ «នេះ ជាពេលវេលាដ៏សែនលំបាក មួយ ចំពោះលោកអ៊ុ លោកតា ធាក់ស៊ីក្លូ អ្នករើសអេដចាយ កម្មករសំណង់ ជាច្រើនកំពុងជួបបញ្ហាខ្វះអាហារបរិភោគ។ សំរាប់អ្នកខ្វះខាតមួយចំនួន អាហារមួយកញ្ចប់ ឬ សំភារៈមួយចំនួនមិនត្រឹមតែចម្អែតតែមួយក្រពះប៉ុណ្ណោះទេ តែជាការលើកទឹកចិត្ត ការរួមសុខរួមទុកនិង ផ្តល់ក្តីសង្ឃឹមដល់ពួកគាត់។»
លោកស្រីបានបន្តថា រាល់ទំនិញដែលត្រូវបានកុម្ម៉ង់ដោយអតិថិជ ន នឹងត្រូវដឹកជូនដល់ក្រុមគោលដៅយ៉ាងពិតប្រាកដ និងមិនមានបាត់បង់អ្វីឡើយ។

ស្ថិតក្នុងវ័យ៧៤ឆ្នាំ លោកពូ ឈុន ថន អ្នកធាក់ស៊ីក្លូជាង៣០ឆ្នាំនៅម្តុំផ្សារថ្មីបាននិយាយទាំងក្តុកក្តួលថា៖« ម៉ារដូវកូវីដនេះ រកអីហូបស្ទើរតែមិនបាន។ ព្រឹកមិញអង្គុយចាំដឹកម៉ូយ បិះអត់អីហូប សំណាងចេះមានគេឲ្យបាយថ្ងៃត្រង់ទុកហូបពីរនាក់យាយនៅផ្ទះ។» លោកពូក៏បានបង្ហាញក្តីត្រេកអរចំពោះការផ្តួចផ្តើមឲ្យមានកម្មវិធី កុម្ម៉ង់អាហារសប្បុរស នៅលើ វីងម៉ល ហើយលោកសង្ឃឹមនឹងមានអ្នកបរិច្ចាគច្រើនដើម្បីជួយដល់ជនទីទាល់ដូចជារូបគាត់។
ដើម្បីចូលរួមក្នុងកម្មវិធីសប្បុរសធម៌នេះលោកអ្នកអាចយល់ដឹងពីវិធីបរិច្ចាគតាមរយៈវីដេអូដែលមានការណែនាំយ៉ាងលំអិតតាមរយៈ តំណរភ្ជាប់ខាងក្រោម៕






-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


