កូវីដ-១៩
ខេត្តស្វាយរៀង អ្នកស្លាប់ដោយសារកូវីដឡើង ៥ នាក់ អ្នកឆ្លងជិត ៤០០នាក់
លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១២ឧសភានេះថា គិតត្រឹមម៉ោង៥ល្ងាច ថ្ងៃទី១១ខែឧសភា ឆ្នាំ២០២១ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ‑១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កម្ភៈ សរុបចំនួន៣៨៣នាក់ ស្រី១៥៧នាក់។
លោកបណ្ឌិតបានបន្តថា ក្នុងអ្នកជំងឺជិត៤០០នាក់នោះ អ្នកជាសះស្បើយចំនួន៣០៣នាក់ស្រី១២២នាក់ ស្លាប់បាត់បង់ជីវិតចំនួន៥នាក់ស្រី២នាក់ និងកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីពេទ្យចំនួន៧៤នាក់ស្រី៣៣នាក់។ ក្នុងនោះនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំចំនួន៣១នាក់ស្រី១៧នាក់ មន្ទីរពេទ្យបង្អែកសាមគ្គីរំដួលចំនួន១៩នាក់ស្រី៨នាក់ និងមណ្ឌលព្យាបាលក្រុងបាវិតចំនួន២៤នាក់ (ខ្មែរ២១នាក់ចិន១នាក់វៀតណាម១នាក់និងឥណ្ឌនេស៊ី១នាក់) ស្រីចំនួន៨នាក់។

លោកបណ្ឌិតបានអំពាវនាវដល់ពលរដ្ឋទាំងអស់ ដែលមានកូនចៅរស់នៅ និងធ្វើការនៅក្នុងតំបន់ណា សូមរក្សានៅតំបន់នោះដដែល កុំមានការផ្លាស់ទីប្រសិនបើមិនចាំបាច់ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
លោកបណ្ឌិតបានបន្តទៀតថា បច្ចុប្បន្ននេះស្ថានភាពជំងឺកូវីដ‑១៩ក្នុងខេត្ត បានធូរស្រាលក្នុងរយៈពេលដ៏ខ្លីដោយសារមានការគ្រប់គ្រងបានល្អ ក្នុងការបង្ការទប់ស្កាត់ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលមានលោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្ត។
លោកបណ្ឌិត បានបន្ថែមថា អាជ្ញាធរខេត្តបានសម្រេចរក្សាទុកទីតាំងដើមទីចូលខេត្ត សម្រាប់ធ្វើតេស្តរកមេរោគកូវីដ១៩ អ្នកដំណើរដែលចូលមកខេត្តស្វាយរៀងចំនួន២ទីតាំងរួមមាន៖ទី១៖ នៅស្រុកស្វាយជ្រំ តាមបណ្ដោយផ្លូវជាតិលេខ១និងទី២៖ ស្រុករមាសហែក នៅជាប់ផ្លូវជាតិលេខ១៣ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តធ្វើតេស្តរកមេរោគកូវីដ១៩ ដើម្បីធ្វើតេស្តចំពោះប្រជាពលរដ្ឋដែលមានការសង្ស័យ ឬស្ថិតនៅក្នុងរោគសញ្ញាសង្ស័យថាមានជំងឺកូវីដ១៩។

លោកបណ្ឌិត កែរ រដ្ឋា សូមអំពាវនាវដល់ដល់ប្រជាពលរដ្ឋទាំងអស់ដែលបានដឹងខ្លួនថា ធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ‑១៩ ឬទើបត្រឡប់មកពីតំបន់ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ឬមានរោគសញ្ញាសង្ស័យពាក់ព័ន្ធ នឹងជំងឺកូវីដ-១៩ មេត្តាស្ម័គ្រចិត្តទៅធ្វើតេស្តរកមេរោគកូវីដ១៩ ឲ្យបានគ្រប់គ្នា ដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា។
ជាងនេះទៀតត្រូវត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ជាពិសេសវិធានការការពារ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ‑១៩៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


