កូវីដ-១៩
លោក ឃួង ស្រេង៖ បើត្រូវការស្បៀងអាហារភ្លាម សូមទាក់ទងមេភូមិ ឬទៅទីស្នាក់ការបក្សនៅសង្កាត់
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនីទាំងអស់ បើមានជីវភាពខ្វះខាត ត្រូវការស្បៀងអាហារដើម្បីហូបចុក សូមទាក់ទងមកមេភូមិ ឬទៅទីស្នាក់ការបក្សប្រជាជនកម្ពុជាសង្កាត់របស់ខ្លួន នោះក្រុមការងារនឹងចែកជូនភ្លាម។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ មិនខ្វះទេស្បៀងអាហារសម្រាប់ចែកជូនបងប្អូន ដោយមានទាំងស្បៀងអាហាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្បៀងអាហាររបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងស្បៀងអាហាររបស់សប្បុរសជននានាថែមទៀត។
នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ឃួង ស្រេង ខណៈលោកនាំយក អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ចំនួន ៤២០គ្រួសារ រស់នៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ។

អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា កន្លងមកអាជ្ញាធររាជធានី ខណ្ឌ និងសង្កាត់ បានយកចិត្តទុកដាក់ណាស់ក្នុងការជួយដោះស្រាយការលំបាករបស់បងប្អូនជាបន្តបន្ទាប់ ជាក់ស្ដែងនៅថ្ងៃនេះបងប្អូនកម្មករ កម្មការិនី ចំនួន ៤២០គ្រួសាររស់នៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុងក្នុងគ្រួសារ។
លោកអភិបាលរាជធានីបានលើកឡើងទៀតថា សម្ដេច តេជោហ៊ុន សែន បានស្វែងរកអ្នកវិនិយោគទុន មកបើករោងចក្រឱ្យកាន់តែច្រើន ធ្វើឱ្យបងប្អូនមានមានការងារធ្វើ មានប្រាក់បៀរវត្សខ្ពស់ មានទាំងម៉ូតូ ឡានជិះថែមទៀត។ បន្ថែមពីនេះទៀត ក្នុងកាលៈទេសៈនៃការរីករាលដាលជម្ងឺកូវីដ-១៩នេះ សម្ដេចតេជោបានស្វែងរកវ៉ាក់សាំងមកចាក់ជូនពលរដ្ឋជាបន្តបន្ទាប់ទៀត។
លោក ឃួង ស្រេង បញ្ជាក់ថា មិនថាតែប្រជាពលរដ្ឋរងគ្រោះដោយសារកូវីដ-១៩ ទេ បងប្អូនដែលរងគ្រោះដោយទឹកជំនន់ ខ្យល់ព្យុះ ក៏តែងទទួលបានការយកចិត្តទុកដាក់ពីសម្តេចតេជោហ៊ុន សែនផងដែរ៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


